កម្ពុជា-ចិនធ្វើពិព័រណ៌ម្ហូបអាហារពីរថ្ងៃនៅក្រុងសៀមរាប គាំទ្រឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនគ្នា

2024/10/27 06:02:33 pm        62

សៀមរាប ៖ ក្រសួងទេសចរណ៍កម្ពុជា-ចិន បានរៀបចំពិព័រណ៌ ម្ហូបអាហាររយៈពេលពីរថ្ងៃទី២៥ដល់ថ្ងៃទី២៦ខែតុលាឆ្នាំ២០២៤នេះ នៅសៀមរាប នៅសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប ។

​ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ថ្លែងក្នុងពិធីបើក “ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារកម្ពជា-ចិន”នេះថា ការរៀបចំនូវព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហៃណាន ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតីមិត្តដែកថែប និងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត។ ឯកឧត្តមបន្តថា ព្រឹត្តិការណ៍ពិព័រណ៌ម្ហូបអាហារនេះធ្វើឡើងដើម្បីជួយគាំទ្រដល់យុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” និងជាការចូលរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តយុទ្ធសាស្ត្រ “ខ្សែក្រវាត់ និងផ្លូវ” ផងដែរ។ 

ឯកឧត្ដមថ្លែងថា ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន នៅពេលនេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់គុណតម្លៃនៃម្ហូបអាហារកម្ពុជា-ចិន បង្កើតជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ និងចូលរួមលើកតម្កើងវប្បធម៌ អរិយធម៌ និងប្រពៃណីប្រទេសទាំងពីរ។ ព្រឹត្តិការណ៍ក៍បានប្រមូលផ្តុំគំនិត និងការចែករំលែកបទពិសោធន៍ ការអនុវត្តល្អៗអំពីតួនាទីដ៏សំខាន់នៃវិស័យទេសចរណ៍ផ្នែកម្ហូបអាហារ ក្នុងការចូលរួមសម្រេចការអភិវឌ្ឍប្រកបដោយចីរភាព និងគំនិតផ្តួចផ្តើមរបស់កម្ពុជា-ចិន ដែលនឹងក្លាយជាកាលានុវត្តភាពសម្រាប់ប្រទេសទាំងពីរក្នុងការដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក លើការអភិវឌ្ឍម្ហូបអាហារប្រទេសទាំងពីរ ប្រកបដោយភាពពេញចិត្ត និងបទពិសោធន៍ល្អប្លែក។ឯកឧត្ដមបន្ដថា សមាសភាពម្ហូបអាហារជាផលិតផលទេសចរណ៍ម្ហូបអាហារ រួមចំណែកបង្កើតភាពចងចាំដល់ទេសចរអំពីគោលដៅដែលបានទស្សនា។ 

លោក លូ ជីហ្សី (Lu Qizhi) ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា កម្ពុជាក៏មានវប្បធម៌ដ៏ស្រស់ផូរផង់ រីឯវប្បធម៌ម្ហូបអាហារមានលក្ខណៈពិសេសប្លែក ការភ្លក់ឱជារសនៃម្ហូបអាហារក្នុងស្រុកគឺជាអ្វីដែលភ្ញៀវទេសចរចិនគួរធ្វើ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា។ លោកថាម្ហូបអាហារបានក្លាយជាស្ពានមួយសម្រាប់ប្រជាជនចិន និងកម្ពុជាក្នុងការស្គាល់ពីគ្នាទៅវិញទៅមក និងសម្រាប់ការផ្លាស់ប្តូររៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌ចិននិងកម្ពុជា។ 

លោកជឿជាក់ថា តាមរយៈកម្មវិធីសប្តាហ៍ម្ហូបអាហារនេះ មិនត្រឹមតែបានភ្លក់ពីរសជាតិអាហារឆ្ងាញ់ៗប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានរាប់អានមិត្តភាពដោយតាមរយៈម្ហូបអាហារ បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងជំរុញការផ្លាស់ប្តូរវប្បធម៌គ្នាឱ្យកាន់តែស៊ីជម្រៅ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm