រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានបដិសេធការចោទប្រកាន់ថា ខ្លួនកំពុងប្រើប្រាស់ថាមពលធ្វើជាអាវុធនយោបាយ ស្របពេលមានការឡើងថ្លៃនៅទូទាំងទ្វីបអឺរ៉ុបដែលបានជំរុញឲ្យតម្លៃឧស្ម័នប្រើប្រាស់នៅក្នុងគ្រួសារហក់ឡើងខ្ពស់។

ប្រទេសរុស្ស៊ីដែលជាអ្នកផ្តល់ឧស្ម័នធម្មជាតិដ៏ធំបំផុតមួយរបស់អឺរ៉ុប ត្រូវបានគេចោទប្រកាន់ពីបទរារាំងការផ្គត់ផ្គង់ដោយចេតនា។ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា ការអះអាងបែបនេះគឺជាពិតជារឿងគ្មានបានការ និងជាការអះអាងដោយគ្មានការពិត។ គណៈកម្មការអឺរ៉ុបបាននឹងកំពុងគូសបញ្ជាក់ពីវិធានការ ដែលប្រទេសជាសមាជិកអាចប្រយុទ្ធប្រឆាំងនឹងការឡើងថ្លៃនេះ។ តម្លៃលក់ដុំឧស្ម័នបានកើនឡើង ២៥០% ចាប់តាំងពីខែមករា ដែលធ្វើឲ្យការចំណាយកើនឡើងខ្ពស់សម្រាប់អ្នកប្រើប្រាស់ទូទៅ និងអាជីវកម្មជាដើម។ តម្លៃថាមពលបានឡើងខ្ពស់បំផុតដោយមូលហេតុផ្សេងៗ រួមទាំងតម្រូវការខ្ពស់សម្រាប់ឧស្ម័នធម្មជាតិ ខណៈដែលសេដ្ឋកិច្ចងើបឡើងវិញពីជំងឺរាតត្បាតសកល COVID-19៕
អត្ថបទ៖ សុខមាន