ឯកឧត្តម វង សូត ថ្លែងសុន្ទរកថាគន្លឹះ បើកសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាអំពីចិន

2024/10/27 08:29:43 pm        101

ភ្នំពេញ ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន ក្រោមប្រធានបទ “ការយល់ដឹងអំពីអរិយធម៌ចិន និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក” ដែលរៀបចំឡើងនៅស្រុកណានពីង ខេត្តហ្វូជាន ប្រទេសចិន។ ឯកឧត្តម ក៏ត្រូវបានអញ្ជើញជាពិសេស ថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងពិធីបើកនៃសន្និសីទនេះ ផងដែរ។ 

ថ្លែងទៅកាន់អង្គសន្និសីទ ឯកឧត្តម មានប្រសាសន៍ថា ប្រធានបទនៃសន្និសីទនេះ មានសារៈសំខាន់ និងឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្នដោយយើងកំពុងស្ថិតក្នុងដំណាក់កាលមួយ ដែលសកលភាវូបនីយកម្ម បច្ចេកវិទ្យា និងការផ្លាស់ប្តូរវប្បធម៌ គឺជាកត្តាកំណត់រូបរាងនៃអនាគតរបស់យើង។ ដូចនេះ ការសិក្សាអំពីអរិយធម៌ដ៏រុងរឿងរបស់ចិន ព្រមទាំងភាពជោគជ័យ និងគំនិតផ្តួចផ្តើមនានារបស់ចិន គឺពិតជាសំខាន់​ក្នុង​ការ​សម្រេច​បាន​សុខដុមនីយកម្មពិភពលោក ព្រោះអរិយធម៌ចិន ជាអរិយធម៌ចំណាស់ជាងគេមួយ និងស្ថិតស្ថេរបំផុត និងបានបានរួមចំណែកក្នុងការវិវឌ្ឍនៃទស្សនវិជ្ជា វិទ្យាសាស្រ្ត សិល្បៈ អភិបាលកិច្ច និងការទូតសកល។

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជា-ចិន មានទំនាក់ទំនងជាមួយគ្នាតាំងពីសម័យបុរាណ និងមានការរីកចម្រើនជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ន។ ក្នុងអំឡុងសតវត្សរ៍ទី១៩ និង២០ ជនជាតិ​ចិន​ជាច្រើន រួមទាំងប្រជាជនខេត្តហ្វូជាន ​បាន​ធ្វើ​ចំណាក​ស្រុក​មកតាំងនៅទីកន្លែងផ្សេងៗនៅអាស៊ីអាគ្នេយ៍ ក្នុងនោះមានកម្ពុជាផងដែរ ហើយពួកគេរស់នៅកម្ពុជាជាច្រើនតំណមកហើយ ដោយនៅតែរក្សានិងប្រកាន់ប្រពៃណី និងវប្បធម៌ចិន ដូនតារបស់ពួកគេជានិច្ច។ សព្វថ្ងៃនេះប្រទេសទាំងពីរ កម្ពុជា-ចិន ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប និងរួមគ្នាកសាងសហគមន៍វាសនារួមទៀតផង។ ទំនាក់ទំនងកម្ពុជាចិន គឺពុំគិតលើមូលដ្ឋាន ប្រទេសធំនិងតូច ខ្លាំងនិងខ្សោយនោះទេ នោះគឺជាទំនាក់ទំនងដោយឈរលើគោលការណ៍ស្មើភាព ការគោរពឯករាជ្យភាព អធិបតេយ្យភាព ផ្តោតលើផលប្រយោជន៍រួមគ្នា។

ឯកឧត្តម បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមអរិយធម៌សកល ដាក់ចេញដោយ ឯកឧត្តម ស៊ី ជីនពីង ដែលគំនិតផ្តួចផ្តើមនេះបានផ្តល់តម្លៃដល់ការគោរពភាពចម្រុះនៃអរិយធម៌ គុណតម្លៃមនុស្សជាតិ សារៈសំខាន់នៃកេរដំណែល និងនវានុវត្តន៍អរិយធម៌ ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ផ្អែកលើគោលការណ៍ទាំងនេះ មិត្តចិនមានឆន្ទៈក្នុងការធ្វើការងារជាមួយគ្រប់ភាគីទាំងអស់ ដើម្បីរួមគ្នាលើកតម្លៃសកលនៃសន្តិភាព ការអភិវឌ្ឍ យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព។

ដើម្បីឈានទៅសម្រចបានទំនើបភាវូបនីយកម្មពិភពលោក និងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ឯកឧត្តម វង សូត បានផ្តល់នូវអនុសាសន៍មួយចំនួន ទៅកាន់អង្គសន្និសីទ ដូចជា៖ ១) ជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងអ្នកស្រាវជ្រាវពីចិន ទាំងទ្វេភាគី និងពហុភាគី ដើម្បីចែករំលែកពុទ្ធិរវាងគ្នា, ២) លើកកម្ពស់សុខដុមរវាងអរិយធម៌ចម្រុះ និងគោរពគោលការណ៍សន្តិសហវិជ្ជមាន ដែលជាតម្លៃមិនអាចខ្វះបានក្នុងការដោះស្រាយជម្លោះ និងភាពតានតឹងភូមិសាស្រ្តនយោបាយ, ៣) គាំទ្រគំនិតផ្តួចផ្តើមអភវិឌ្ឍប្រកបដោយចីរភាពនានា ក្នុងការធ្វើឱ្យទំនើបកម្មពិភពលោក ស្របតាមនិរន្តរភាពនៃបរិស្ថាន និងវិបុលភាពសកល, ៤) លើកកម្ពស់នវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច ដោយសិក្សាពីគំរូនៃភាពជោគជ័យរបស់ប្រទេសចិន ឈាន​ទៅធានាបាន​​បរិយាបន្ន​នៃទំនើប​ភាវូបនីយកម្ម ដែលផ្តល់ប្រយោជន៍រួម, និង ៥) រួមដៃគ្នាកសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិ ដែលផ្តោតការគោរពគ្នាទៅវិញទៅមក ការរក្សាផលប្រយោជន៍រួម និងការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា។

ចុងក្រោយ ឯកឧត្តម វង សូត បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការជាមួយគ្រប់ភាគី គ្រប់ជាតិសាសន៍ ទោះមានវប្បធម៌ចម្រុះផ្សេងៗគ្នាក៏ដោយ ដើម្បីរក្សាសន្តិភាព និងលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម ឈានទៅសម្រេចបានពិភពលោកមួយប្រកបដោយសុខដុមរមនា។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm