លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និង អ្នកឧកញ៉ា គៀន ស្រីនាង រៀបចំធ្វើបុណ្យកឋិនទាននៅវត្ត អង្គព្រោជ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

2024/10/27 09:48:59 pm        154

(កណ្ដាល)៖ នៅថ្ងៃ ២៦-២៧ ខែតុលា ឆ្នាំ២០២៤ មហាឧបាសក ទ្រី ភី និងមហាឧបាសិកា កែម ញ៉ ដែលជាមាតាបិតា លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង បានប្រារព្ធពិធីបុណ្យកឋិនទាន នាទីអារាមវត្តអង្គព្រោជ ភូមិអង្គខ្លើ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលដោយមានការចូលរួមយ៉ាងច្រើនកុះករពី

ក្រុមការងារ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃក្រុមហ៊ុន ទ្រី ភាព គ្រុប។

ពិធីបុណ្យកឋិនទាននៅវត្តអង្គព្រោជ ដែលរៀបចំឡើងដោយ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បានប្រារព្ធធ្វើឡើងពីរថ្ងៃ នៅថ្ងៃ២៦-២៧ ខែតុលា ដោយមានការចូលរួមពី មហាឧបាសក ទ្រី ភី និងមហាឧបាសិកា កែម ញ៉ ដែលជាមាតាបិតា របស់លោកអ្នកឧកញ៉ា។

វិធីបុណ្យអង្គកថិនទានបានប្រព្រឹត្តទៅតាមកន្លងប្រពៃណីព្រះពុទ្ធសាសនាដោយមានពិធី ក្រុងពាលី បូជាគ្រឿងសក្ការៈថ្វាយព្រះពុទ្ធរូប នមស្ការថ្វាយបង្គំព្រះរតនត្រៃ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនា។

លុះព្រឹកឡើង ថ្ងៃអាទិត្យ ១០ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ប្រគេនយាគូដល់ព្រះសង្ឃ ដង្ហែរអង្គកឋិនទាន ប្រទក្សិណ ៣ជុំព្រះវិហារ រួចវេរអង្គកឋិនប្រគេនព្រះសង្ឃក្រាលគ្រងទៅតាមព្រះវិន័យកិច្ច ក្នុងព្រះវិហារ ព្រមទាំងបវរណាបច្ច័យសង្កត់ត្រៃចំនួន​ ១០០.០០០.០០០​ដែលក្នុងនោះបច្ច័យត្រៃធំរបស់​លោកអ្នកឧកញ៉ា​ និងលោកជំទាវ​ អ្នកឧកញ៉ា​ចំនួ​ន​៤៤.៦៣០.០០០ រៀល​ និង​បច្ច័យប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកឋិនទាននេះចំនួន​ ៥៥.៣៧០.០០០រៀល។ ឆ្លៀតក្នុងឱកាសនេះដែរ លោកអ្នកឧកញ៉ា និង លោកជំទាវ អ្នកឧកញ៉ា ក៏បានប្រគេនបច្ច័យសម្រាប់កសាងដល់់វត្តចំនួនពីរទៀតផងដែរគឺ វត្តពោធិ៍សាត់ និង វត្តទេពបុរី ដែលក្នុងមួយវត្តៗចំនួន ១០.០០០.០០០ រៀល។

ក្រៅពីបច្ច័យសង្កត់ត្រៃហើយ ក៏មានបច្ច័យបួនប្រគេនព្រះសង្ឃ និងការចំណាយផ្សេងៗទៀតផងដែរ ដែលសរុបជាថវិកាអស់ប្រមាណជាង ១៧៩.០០០.០០០ (មួយរយចិតសិបប្រាំបួនលាន)​ រៀល។

ស្ថិតនៅក្នុងពីធីបុណ្យអង្គកឋិនទាននេះ មហាឧបាសក ទ្រី ភី និងមហាឧបាសិកា កែម ញ៉ បានបរិច្ចាគ ពុទ្ធបូជា ធម្មបូជា សង្ឃបូជា នៃអានិសង្ស បុណ្យកឋិនទាន ឧទ្ទិសកុសលផលបុណ្យថ្វាយ ប្រគេន និងជូនចំពោះបុព្វការីជន មានមាតាបិតា គ្រូបាអាចារ្យ ជីដូនជីតា ញាតិសន្តានទាំងឡាយ បានរួចចាកទុក្ខ និងបានបដិសន្ធិវិញ្ញាណ ក្នុងសុគតិភពមានមនុស្ស ទេវតា និងព្រះនិព្វាន និងសូមឱ្យផលបុណ្យដែលកើតឡើងពីអានិសង្សអង្គកឋិនទាននេះ បានផ្សព្វផ្សាយជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ឧបាសក ឧបាសិកាមហាពុទ្ធបរិស័ទជិតឆ្ងាយជាម្ចាស់នៃទាន សូមបានសេចក្ដីសុខចម្រើនសម្រេចដោយព្រះពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទៅជាបការៈដទៃឡើយ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm