ភ្នំពេញ៖ វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ២លានដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ត្រូវបានដឹកជញ្ជូនមកដល់កម្ពុជាហើយនៅព្រឹកថ្ងៃនេះ។
វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ២លានដូសនេះ ត្រូវបានរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី សន្យាផ្ដល់ជូនមករាជរដ្ឋាភិបាលកម្ពុជាអំឡុងពេលលោកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីពាក់កណ្ដាលខែកញ្ញាកន្លងមកថ្មីៗនេះ។
វ៉ាក់សាំងចំនួន ២លានដូសនេះ គឺជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលផ្ដល់មកកម្ពុជា ដើម្បីជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់ប្រជាជនកម្ពុជា។

