អេហ្ស៊ីប ស្នើបទឈប់បាញ់រយៈពេលខ្លីនៅហ្កាហ្សា ខណៈមនុស្សរាប់សិបនាក់បន្តស្លាប់ក្នុងការវាយប្រហារ

2024/10/28 04:10:58 pm        137

ប្រធានាធិបតីអេហ្ស៊ីប បាននិយាយកាលពីថ្ងៃអាទិត្យ (២៧ តុលា) ថា ទីក្រុងគែរ ស្នើឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា រយៈពេលខ្លីដោយមានការផ្លាស់ប្តូរចំណាប់ថ្នូរអ៊ីស្រាអែល ៤នាក់ ជាមួយនឹងអ្នកទោសមួយចំនួន ខណៈការវាយប្រហារដែលកំពុងបន្តរបស់យោធាអ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងតិច ៤៥នាក់ទូទាំងតំបន់ហ៊ុមព័ទ្ធនេះ។

មេដឹកនាំអេហ្ស៊ីប លោក អាបឌែល ហ្វាតា អាល់-ស៊ីស៊ី (Abdel Fattah al-Sisi) បានធ្វើសេចក្តីប្រកាសបែបនេះ ក្នុងពេលដែលកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមមានរយៈពេលមួយឆ្នាំ បានបន្តឡើងវិញនៅក្នុងប្រទេសកាតា ដោយមាននាយក CIA របស់អាមេរិក និងទីភ្នាក់ងារស៊ើបការណ៍ ម៉ូសាដ (Mossad) របស់អ៊ីស្រាអែលចូលរួម។

ថ្លែងជាមួយប្រធានាធិបតីអាល់ហ្សេរី ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងគែរ លោក Sisi ក៏បានលើកឡើងផងដែរថា កិច្ចពិភាក្សាបន្ថែមនឹងបន្តក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីការអនុវត្តបទឈប់បាញ់បណ្តោះអាសន្ននោះ ក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីទៀតដើម្បីឈានដល់បទឈប់បាញ់អចិន្ត្រៃយ៍។

មិនមានការអត្ថាធិប្បាយភ្លាមៗពីអ៊ីស្រាអែល ឬក្រុមហាម៉ាសទេ ប៉ុន្តែមន្ត្រីប៉ាឡេស្ទីនដែលជិតស្និទ្ធនឹងការសម្របសម្រួលនេះបានប្រាប់សារព័ត៌មានរ៉យទ័រថា "គេរំពឹងថាក្រុមហាម៉ាស នឹងស្តាប់តាមការផ្តល់ជូនថ្មីនេះ ប៉ុន្តែនៅតែប្រកាន់ជំហរឱ្យបញ្ចប់សង្រ្គាម និងដកកងកម្លាំងអ៊ីស្រាអែលចេញពីហ្កាហ្សា"។ អ៊ីស្រាអែលបាននិយាយរួចហើយថា សង្គ្រាមមិនអាចបញ្ចប់បានទេ លុះត្រាតែក្រុមហាម៉ាសត្រូវបានលុបបំបាត់ក្នុងនាមជាកម្លាំងយោធា និងអង្គភាពគ្រប់គ្រងនៅហ្កាហ្សា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm