មនុស្សម្នាក់ស្លាប់ និងរាប់សិបនាក់រងរបួស ក្នុងការបើករថយន្តបំបុកចូលចំណតរថយន្តក្រុងនៅអ៊ីស្រាអែល

2024/10/28 04:24:58 pm        144

មនុស្សម្នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃអាទិត្យ ទី២៧ ខែតុលា នៅពេលដែលរថយន្តដឹកទំនិញមួយគ្រឿង បានបំបុកចូលចំណតរថយន្តក្រុងមួយកន្លែងនៅផ្លូវបំបែកមួយជិតទីក្រុង Tel Aviv ភាគកណ្តាលប្រទេសអ៊ីស្រាអែល ជាអ្វីដែលនគរបាលសង្ស័យថា ជាការវាយប្រហារភេរវកម្ម។

នគរបាលអ៊ីស្រាអែល និយាយថា មនុស្សប្រហែល ៤០នាក់ បានរងរបួសក្នុងស្ថានភាពខុសៗគ្នា ក្នុងនោះមានមួយចំនួនធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ។

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Ichilov ក្នុងទីក្រុង Tel Aviv បាននិយាយថា ជនរងគ្រោះម្នាក់បានស្លាប់ដោយសារតែរងរបួសធ្ងន់។ ឧបទ្ទវហេតុដែលរថយន្តដឹកទំនិញ បានបើកបំបុកចូលទៅក្នុងចំណតរថយន្តក្រុង នៅជិតមូលដ្ឋានយោធាមួយកន្លែងបានកើតឡើងនៅប្រហែលម៉ោង១០ព្រឹក ម៉ោងក្នុងស្រុក នគរបាលនិយាយថា អ្នកបើកបរមានសញ្ជាតិអ៊ីស្រាអែល ត្រូវបានរារាំងដោយការបាញ់កាំភ្លើងពីសំណាក់ជនស៊ីវិលនៅក្បែរនោះ។

រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben-Gvir បានប្រាប់អ្នកសារព័ត៌មាន នៅពេលលោកទៅដល់កន្លែងកើតហេតុថា ឧប្បត្តិហេតុនេះ ត្រូវបានស៊ើបអង្កេតថាជាការវាយប្រហារ ហើយនោះជារបៀបដែលនឹងត្រូវបានស៊ើបអង្កេតបន្ថែមទៀត។

លោកផ្តល់ការគាំទ្រយ៉ាងពេញលេញសម្រាប់ទាំងនគរបាល និងប្រជាជន ដែលបានរារាំងជនបង្ក ជាអ្នកវាយប្រហារ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា អ្នកបើកបររថយន្ត ជាជនជាតិអារ៉ាប់អ៊ីស្រាអែល មកពីទីក្រុង Qalansawe នៅភាគកណ្តាលប្រទេសអ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm