ព្រះខ័នរាជស្វាយរៀងចេញទៅប្រកួតពានក្លឹបលំដាប់ទីបីអាស៊ីនៅម៉ុងហ្គោលី ជាក្តីសង្ឃឹមខ្ពស់

2024/10/28 04:40:32 pm        282

ជើងឯកកម្ពុជាព្រះខ័នរាជស្វាយរៀង រំលងអធ្រាត្រចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ បាន​ចាក​ចេញ​ទៅកាន់ទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ចូលរួមការប្រកួត​ជើង​ឯក​ក្លឹប​លំដាប់​ទី​បី​ទ្វីបអាស៊ី ២០២៤/២០២៤ (AFC Challenge League)។

នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកJosep Munoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ប្រាប់​ឱ្យដឹងថានេះជាបទពិសោធន៍ថ្មីសម្រាប់ក្លឹបដែលចូលរួមការប្រកួតនេះ ហើយពីរ​ក្រុម​ឡើង​ទៅ​វគ្គ​បន្ទាប់។ ចំពោះមុខត្រូវលេងឱ្យល្អជាមួយក្លឹប Madura United និងSP Falcons ដែល​សុទ្ធ​សឹង​ជា​ក្រុមល្អៗ ហើយត្រូវតេស្តខ្លួនឯងជាមួយការប្រកួតថ្មីនេះ។

ទាក់ទងនឹងគូប្រកួតទាំងពីររបស់ខ្លួន គ្រូបង្វឹកដដែលបន្តទៀតថាយើងបានមើលការប្រកួត និង​មាន​ក្រុម​ការងារវិភាគការប្រកួតនេះ។ ក្រុមទាំងពីរលេងខ្លាំង ជាពិសេសកីឡាករម៉ុងហ្គោលី ហ៊ា​ន​លេង​ច្រើន​ជាង ក្លាហានពេលលេងប្រយុទ្ធ។ ជារួមក្រុម Falcons លេងល្អជាង។

អ្វីដែល​ត្រូវធ្វើពេលមកដល់ប្រទេសម៉ុងហ្គោលី គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហាញថា សម្រាប់​ផែនការគឺឱ្យកីឡាករប្រមូលកម្លាំងមកវិញ ដោយសារនេះជាការធ្វើដំណើរផ្លូវឆ្ងាយ ហើយ​យើង​ត្រូវតែលេងឱ្យខ្លាំងដូចក្រុមទាំងពីរលេងដូចគ្នា។

ព្រះខ័នរាជ​ស្វាយរៀងបើកការប្រកួតក្នុងពូល E តំបន់អាស៊ីខាងកើត ដោយត្រូវជួបម្ចាស់ផ្ទះ SP Falcons ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង២និង០០នាទីរសៀល។ ពីរថ្ងៃបន្ទាប់ ជើង​ឯកកម្ពុជា ត្រូវជួបក្លឹបឥណ្ឌូណេស៊ី Madura United។

លោក Josep Munoz បន្ថែមដែរថាមុនការប្រកួតមកដល់គ្មានបញ្ហារបួសកីឡាករនោះទេ ពោល​ទាំង​២៨នាក់មានវត្តមាននៅម៉ុងហ្គោលី។ ហើយយើងព្យាយាម​ធ្វើ​ឱ្យ​បាន​ល្អ​ទាំង​ពីរ​ប្រកួត​នេះ​ជាមួយ​ក្តីរំពឹងឡើងវគ្គបន្ទាប់។

AFC Challenge League ជាការប្រកួតបាល់​ទាត់​ជើង​ឯក​សម្រាប់​ក្លឹប​លំដាប់​ទី៣​នៅ​ទ្វីប​អាស៊ី​ដែល​រៀបចំ​ដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ហើយម្ចាស់ជើងឯកមានកៅអីទៅលេង AFC League Twoវគ្គចែកពូលរដូវកាលបន្ទាប់។

ជើង​ឯកក្លឹបលំដាប់ទីបីនេះ អាស៊ីខាងលិចមាន១២ក្រុមចូលរួម ចែកជា​បី​ពូល​មួយ​ពូល​មាន​បួន​ក្រុម ក្រុមលេខ១ក្នុងពូលទាំងបីចំនួន៣ក្រុម និងលេខ២​ល្អ​បំផុត​មួយ​ក្រុម​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​។ ចំនែកអាស៊ីខាងកើតមាន៦ក្លឹបចូលរួម ចែកជាពីរពូលមួយពូលមានបីក្រុម ហើយ​លេខ​១ និង​លេខ២ឡើងទៅវគ្គ៨ក្រុមចុងក្រោយជាមួយអាស៊ីខាងលិច ដែលត្រូវលេងនៅខែមីនា ឆ្នាំ​២០២៥។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលេងនៅខែមេសា និងវគ្គផ្តាច់ព្រ័ត្រលេងនៅខែឧសភា ឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        69
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        81
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm