ចិន ធ្វើការល្បាតប្រយុទ្ធក្បែរកោះតៃវ៉ាន់ បន្ទាប់ពីថ្កោលទោសកិច្ចព្រមព្រៀងសព្វាវុធរបស់អាមេរិក

2024/10/28 05:35:17 pm        174

អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃអាទិត្យ (២៧ តុលា) ថា យន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន បានអនុវត្ត "ការល្បាតប្រយុទ្ធ" មួយផ្សេងទៀតនៅជិតកោះនេះ បន្ទាប់ពីទីក្រុងប៉េកាំង បានគំរាមចាត់វិធានការតបត ចំពោះកញ្ចប់លក់សព្វាវុធចំនួន ២ពាន់លានដុល្លារដោយសហរដ្ឋអាមេរិក។

ទីក្រុងវ៉ាស៊ីនតោន មានចំណងផ្លូវច្បាប់ក្នុងការផ្តល់មធ្យោបាយការពារខ្លួនដល់កោះតៃវ៉ាន់ ដែលចិនអះអាងសិទ្ធិ ទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ ដែលនេះធ្វើឱ្យទីក្រុងប៉េកាំង ខឹងសម្បារជាបន្តបន្ទាប់។

អាជ្ញាធរតៃវ៉ាន់និយាយថា ខ្លួនបានពិនិត្យឃើញយន្តហោះយោធាចិនចំនួន ១៩គ្រឿង រួមទាំងយន្តហោះចម្បាំង Su-30 ដែលកំពុងអនុវត្ត "ការល្បាតត្រៀមប្រយុទ្ធរួមគ្នា" ជុំវិញកោះតៃវ៉ាន់ រួមជាមួយនឹងនាវាចម្បាំងរបស់ចិន ដែលចាប់ផ្តើមនៅព្រឹកថ្ងៃអាទិត្យ។

ចិន ធ្វើការល្បាតបែបនេះជុំវិញកោះតៃវ៉ាន់ជាច្រើនដងក្នុងមួយខែ ប៉ុន្តែនេះគឺជាលើកទីមួយហើយចាប់តាំងពីហ្គេមសង្រ្គាមទ្រង់ទ្រាយធំរបស់ទីក្រុងប៉េកាំងនៅជិតកោះក្នុងខែនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ ក្រសួងការបរទេសចិន និយាយថា ខ្លួនថ្កោលទោស និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការលក់អាវុធចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក ហើយបាន "ដាក់ការតវ៉ាការទូត" ទៅកាន់ទីក្រុងវ៉ាស៊ីនតោន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        175
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        162
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm