UN បារម្ភពីជម្លោះនៅស៊ូដង់ បន្ទាប់ពីរលកថ្មីនៃការសម្លាប់រង្គាលលើមនុស្សជាង ១២០នាក់

2024/10/28 06:11:42 pm        70

មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិក្នុងប្រទេសស៊ូដង់ សម្ដែងក្ដីបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃ “ឧក្រិដ្ឋកម្មដ៏ឃោរឃៅ" នៅក្នុងរដ្ឋ ហ្កេហ្ស៊ីរ៉ា (Gezira) ភាគកណ្តាល រួមទាំងការសម្លាប់រង្គាលលើជនស៊ីវិលយ៉ាងច្រើនដោយកងកម្លាំងគាំទ្ររហ័សយោធា (RSF)។

លោកស្រី ក្លេមែនធីន ក្វេតា-សាឡាមី (Clementine Nkweta-Salami) បានលើកឡើងបែបនេះបន្ទាប់ពីក្រុមសកម្មជនមួយបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១២៤នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំង RSF នៅក្នុងការវាយប្រហារលើភូមិនានាកាលពីសប្តាហ៍មុន។ RSF បានបដិសេធការកំណត់គោលដៅជនស៊ីវិល ដោយនិយាយថា កងកម្លាំងរបស់ខ្លួនប្រយុទ្ធតែជាមួយកងជីវពលប្រដាប់អាវុធរបស់យោធាប៉ុណ្ណោះ។

លោកស្រី Nkweta-Salami អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងមនុស្សធម៌នៅស៊ូដង់ បាននិយាយថា របាយការណ៍បឋមបង្ហាញថាកងកម្លាំង RSF បានធ្វើការវាយប្រហារដ៏ធំមួយនៅទូទាំងរដ្ឋរវាងថ្ងៃទី២០ និង២៥ ខែតុលា។ លោកស្រីបន្តថា ការប្រយុទ្ធនោះនាំឱ្យមានការសម្លាប់រង្គាល ដោយបន្ថែមថាចំនួនអ្នកស្លាប់នៅតែមិនច្បាស់លាស់ ប៉ុន្តែរបាយការណ៍បឋមបង្ហាញថា មនុស្សលើសពី ១០០នាក់ត្រូវបានសម្លាប់នៅក្នុងរដ្ឋ Gezira ។

ជម្លោះរយៈពេល ១៨ខែនៅស៊ូដង់ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងជាង ១១លាននាក់បានភៀសខ្លួន។ រដ្ឋ Gezira បានក្លាយជាសមរភូមិដ៏សំខាន់មួយកាលពីសប្តាហ៍មុន បន្ទាប់ពីកងកម្លាំង RSF បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ នៅពេលដែលមេបញ្ជាការម្នាក់របស់ខ្លួនបានរត់ចោលជួរទៅចូលរួមជាមួយយោធាស៊ូដង់ដែលជាគូប្រជែង៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm