រដ្ឋមន្រ្តីក្រសួងបរិស្ថានផ្តល់ជូនធុងសំរាមដល់រដ្ឋបាលឃុំ សាលារៀន មណ្ឌលសុខភាព និង​វត្តអារាម​នៅខេត្តត្បូងឃ្មុំ ដើម្បីជំរុញភាពស្អាតរបស់កម្ពុជា

2024/10/28 06:28:58 pm        182

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានប្រគល់ធុងសំរាម ចំនួន ៤០៤ ធុងបន្ថែមទៀត ជូន​ដល់​រដ្ឋបាល​ស្រុក​ពញាក្រែក សម្រាប់ចែកជូនដល់រដ្ឋបាលឃុំ សាលារៀន មណ្ឌលសុខភាព និងវត្ត​អារាម ដើម្បីពង្រឹងភាពស្អាតនៅតាមមូលដ្ឋាន ជាពិសេស​ចូលរួម​ជំរុញ​ចលនា​យុទ្ធនាការ​គ្មាន​ប្លាស្ទិក នៅតាមផ្លូវនាឆ្នាំ២០២៥។

ពិធីប្រគល់និងទទួលធុងសំរាម បានរៀបចំឡើង ក្រោមអធិបតីភាពឯកឧត្តម ខ្វៃ អាទិត្យា អនុ​រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តត្បូង​ឃ្មុំ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ដាញ់ សេរី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន ឯកឧត្តម កែន សិរីរដ្ឋា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ថ្នាក់ដឹកនាំ និងមន្រ្តីរាជ​ការ​ក្រសួង​បរិស្ថាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងក្រុមការងារគណបក្ស ចុះមូលដ្ឋាន​ស្រុក​ពញា​ក្រែក តំណាងគណៈអភិបាលខេត្តត្បូងឃ្មុំ អាជ្ញាធរគ្រប់ថ្នាក់នៃស្រុកពញាក្រែក កង​កម្លាំង​ប្រដាប់អាវុធ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋជាច្រើននាក់ កាលពី​ថ្ងៃ​អាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ ក្នុងសាលាបឋមសិក្សាក្រែកក្នុងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់ជូន​ធុង​ទុក​ដាក់​សំរាម​នាពេលនេះ ជាការថ្លែងអំណរគុណ ដល់ការចូលរួម​យុទ្ធនាការ​នានា​របស់​ក្រសួង​បរិស្ថាន ពីកិច្ចសហការទាំងស្ថាប័នរដ្ឋ វិស័យឯកជន សង្គមស៊ីវិល ដៃគូរអភិវឌ្ឍន៍នានា និង​ជា​ពិសេស​រដ្ឋបាល ថ្នាក់ក្រោមជាតិ អាជ្ញារមូលដ្ឋាននិងប្រជាពលរដ្ឋទាំងអស់ ដើម្បីសម្រេច​បាន​ផែន​ការ​សកម្មភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសរសរស្តម្ភ៣គឺ «ភាពស្អាត ភាព​បៃតង និងចីរភាព»។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា ផែន​ការ​សកម្មភាព​ជា​យុទ្ធសាស្រ្ត​របស់​ក្រសួង​បរិស្ថាន នៅក្នុងពេលដ៏ខ្លីខាងមុខ គឺជំរុញឱ្យ «កម្ពុជាស្អាត គ្មានសំរាម និង​សំណល់​ប្លាស្ទិក តាមដងផ្លូវជាតិ សម្រាប់ឆ្នាំ២០២៥»។ សកម្មភាពជាយុទ្ធសាស្ត្រថ្មីនេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​សម្រច បាននូវភាពស្អាត ភាពស្អាតរបស់កម្ពុជា មិនត្រឹមតែបានបណ្តុះគំនិតស្អាត ពីក្នុងខ្លួន ហើយ​ពេ​លនេះចេញមកក្រៅ និងក្នុងសង្គមថែមទៀត។ លើសពីនេះ ភាពស្អាត​ដែល​បាន​ក្លាយ​ពី​ការ​បេ្តជ្ញា​ចិត្ត ហើយបានកំពុងមានការចូលរួមជាសកម្មភាព យ៉ាងផុសផុលពីប្រជាជនកម្ពុជា ជា​ពិសេស​យុវជនកម្ពុជា នាពេលបច្ចុប្បន្ន ឈានឆ្ពោះ​ទៅ​ជា​ចលនា​ចូល​រួម​កា​ត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក និងទុកដាក់សំរាមបានត្រឹមត្រូវជាបណ្តើរៗ ឆ្ពោះទៅមានទម្លាប់ ដើម្បីកម្ពុជា​មាន​ភាព​ស្អាត ការអភិវឌ្ឍដោយចីរភាព និងភាពរុងរឿងនៃកម្ពុជា ព្រមទាំងចូលរួមគាំទ្រទាំងអស់គ្នា ធ្វើ​យ៉ាង​ណា ឱ្យរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ភូមិ និងអង្គភាពមានភាពស្អាត រៀបចំ​ឱ្យ​មាន​ធុង ឬ កន្លែង ទុកដាក់ញែកសំរាម (ធ្វើជាធនាគារប្លាស្ទិក) ពេលពេញធុង អាចយកទៅ​លក់​បាន​ថវិកាជួយដល់សហគមន៍ ឬសិស្សានុសិស្សមានជីវភាពខ្វះខាតបាន ដោយត្រូវរៀបចំ​ឱ្យ​មាន​ធុង​ដាក់​សំរាមនៅគ្រប់សាលារៀន វត្តអារាម មណ្ឌលសុខភាព​ម្តង​មួយ​ខេត្តៗ​ឱ្យ​បា​ន​ទូទាំង​ប្រទេស។

សូមបញ្ជាក់ថា ដើម្បីគាំទ្រដល់ក្រុង ស្រុក ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ឯកឧត្តម​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​បាន​រៀបចំធុងដាក់សំរាម ផ្តល់ជូនដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ចែកជូន​ដល់​គ្រប់​គ្រឹះ​ស្ថាន​សិក្សា មូលដ្ឋានសុខាភិបាល វត្តអារាម រដ្ឋបាលឃុំ-សង្កាត់ទូទាំងខេត្តត្បូងឃ្មុំ និងជាបន្ត​បន្ទាប់​ទៅ​កាន់មូលដ្ឋានស្រុក ក្រុង នៃខេត្តនានាទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន​ផ្តល់ជូនធុងសំរាម សម្រាប់ទីអារាម សាលារៀន មណ្ឌលសុខភាព និងសាលាឃុំ-សង្កាត់​ទូទាំង​ខេត្តត្បូងឃ្មុំ សរុបចំនួន ២២៧២ ធុង។ ក្រុមការងាររាជរដ្ឋាភិបាល ក៏ដូចជាក្រុម​ការងារ​គណបក្ស បានចូលរួមផ្តល់ធុងសំរាមជូនរដ្ឋបាលស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកពញាក្រែក និងស្រុកមេមត់។ ចំណែកក្រុង​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​ត្បូង​ឃ្មុំនឹ​ង​បន្ត​ចែក​ជូន​ជា​បន្ត​បន្ទាប់​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ។

កន្លងមក ក្រសួងបរិស្ថាន បានទទួលបានការចូលរួមអនុវត្តយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់​ប្លាស្ទិក​ទេ​» សំដៅដល់ការទប់ស្កាត់ ការប្រើប្រាស់ថង់ប្លាស្ទិកនៅកម្ពុជា ចំនួន ជាង៩,៧លាននាក់ ដែលបានចូលរួមនិងប្តេជ្ញាចិត្ត មិនប្រើថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ ក្នុង១សប្តាហ៍ និងពង្រីកចលនា «កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន» ដែលតម្រូវឱ្យចូលរួមចំណាយពេល ដើម្បីសម្អាត និងដាំ​កូន​ឈើ​ជុំវិញបរិវេណផ្ទះ រោងចក្រ សហគ្រាស សាលារៀន និងនៅតាមទីអារាម ព្រមទាំងក្នុង​មូលដ្ឋាន មានអ្នកចូលរួមជាង ៣,៦លាននាក់ ផងដែរ។ ក្រសួងបរិស្ថាន បានបណ្តុះ និងចែក​កូន​ឈើ​ជូន​ប្រជាពលរដ្ឋដាំ បានជាង ១,៣លានដើម ហើយជាបន្ត នឹងបង្កើនការដាំដើមឈើ រួមទាំង​ដើម​ត្នោត​ជា​របងដ៏រឹងមាំសម្រាប់ការពារមាតុភូមិកម្ពុជាយើង ឱ្យបានច្រើន ដើម្បីកម្ពុជា​ឈាន​ឆ្ពោះ​ទៅ​ជា​ប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm