ពលរដ្ឋ៖ ខួប២០ឆ្នាំការយាងគ្រងរាជសម្បត្តិ​សម្តេចព្រះបរមនាថ​មានព្រះរាជសកម្មភាព មនុស្សធម៌ជាច្រើន

2024/10/28 07:24:23 pm        267

នៅថ្ងៃទី២៩ ខែតុលាស្អែកនេះ គឺថ្ងៃដ៏វិសេសវិសាលខួប២០ឆ្នាំ នៃការយាង​ឡើងគ្រង​ព្រះ​បរម​សិរី​រាជ​សម្បត្តិ របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ប្រជានុរាស្ត្រ ក្នុង​ចំណោមយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងពលរដ្ឋនានា​ទៀត​បាន​សម្តែង​ការ​អបអរ​សាទរ​ជា​ខ្លាំង និងបានមើលឃើញ​ព្រះរាជ​សកម្មភាព​មនុស្ស​ធម៌​ជា​ច្រើន​ជួយ​សង្គ្រោះ​ប្រជានុរាស្ត្រ​ជួប​គ្រោះ​មហន្តរាយនានា។

បណ្តាយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានិង ប្រជានុរាស្ត្រចាស់ក្មេងនានា បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៨ ខែតុលានេះថា ប្រជានុរាស្ត្ររបស់ព្រះអង្គទាំងអស់គ្នា សូមថ្វាយព្រះពរ និង​អបអរ​សាទរជាពន់ពេក ដែលរួមរស់ក្រោមម្លប់ដ៏ត្រជាក់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបាន​មើល​ឃើញ​អំពីព្រះរាជសកម្មភាពរបស់ព្រះអង្គជាច្រើន ក្នុងរយៈពេល២០ឆ្នាំកន្លងមក ជាពិសេស​ក្រៅ​ពី​ព្រះរាជសកម្មភាពគាំទ្រ និងជំរុញការដឹកនាំប្រទេសមានការអភិវឌ្ឍ រីកចម្រើន​និង​ភាព​សំបូរ​សប្បាយ​រុងរឿងនេះ ព្រះអង្គក៏បានធ្វើសកម្មភាពមនុស្សធម៌ ប្រទានព្រះរាជអំណោយ​ជួយ​កាក​បាទ​ក្រហមកម្ពុជា និងដូចយាងចុះជួបសួរសុខទុក្ខផ្ទាល់ជួយដល់ប្រជានុរាស្ត្រជួបការខ្វះខាត រង​គ្រោះនានាដោយគ្រោះធម្មជាតិ ទឹកជំនន់ និងខ្យល់ព្យុះជាដើម។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ រហូតមកដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤​នេះ គឺមានរយៈពេល២០ឆ្នាំ។

ក្នុងអំឡុងរយៈពេល២០ឆ្នាំនេះ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះមហាក្សត្រ បាន​ប្រកាន់​ខ្ជាប់​នូវព្រះរាជតួនាទី និងព្រះរាជកិច្ចរបស់ព្រះអង្គតាមការចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក្នុង​ការ​បម្រើ​វិស័យសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាព​រស់​នៅ​របស់​ប្រជា​រាស្ត្រនៅទូទាំងប្រទេស និងបាននាំមកនូវសុខសុភមង្គលសម្រាប់ជាតិ និងប្រជារាស្ត្រ​ខ្មែរ​។

ក្រៅពីនេះ ព្រះអង្គ បានចាត់ទុកបញ្ហារបស់ប្រជានុរាស្រ្ត ក៏ដូចជាបញ្ហារបស់ទ្រង់ផ្ទាល់ដែរ។ អាស្រ័យ​ហេតុនេះហើយ ទើបព្រះអង្គតែងតែ​ចូល​រួម​ចំណែក​បរិច្ចាគ​ថវិកា​ផ្ទាល់​របស់​ព្រះអង្គ​ជួយ​សាង​សង់​អគារមន្ទីរពេទ្យ សាលារៀន ប្រឡាយទឹកជាដើម ដើម្បីជាប្រយោជន៍​ក្នុងការ​រស់​នៅ​របស់​ប្រជានុរាស្រ្ត ជាពិសេសតែង​បាន​ប្រទាន​ថវិ​កា​ជារៀង​រាល់​ខែ​ជួយ​ទ្រទ្រង់​ដល់​សកម្មភាព​របស់​កាក​បាទក្រហមកម្ពុជា។ បន្ថែមលើនេះព្រះអង្គក៏តែងតែយាង​ចុះជួបប្រជា​នុរាស្រ្តនៅ​តាម​មូលដ្ឋាន​ដាច់​ស្រយ៉ាល ដោយ​ផ្ដល់​ជា​គ្រឿងឧបភោគ និងថវិកា ដើម្បីដោះស្រាយបញ្ហាជីវភាព៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm