អ្នកសារព័ត៌មាននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្វែងយល់ពីការអភិវឌ្ឍន៍​ក្នុងតំបន់ទេសចរណ៍​ដាច់ស្រយាល​ប្រទេសចិន

2024/10/28 08:59:56 pm        167

អ្នកសារព័ត៌មានមកពីប្រទេសផ្សេងគ្នា បានធ្វើទស្សនកិច្ចស្វែងយល់ពីការអភិវឌ្ឍន៍ក្នុ​ង​តំបន់​ទេសចរណ៍​ដាច់ស្រយាលក្នុងខេត្តគួយចូវ ប្រទេសចិន។

តាមរយៈកម្មវិធីរៀបចំដោយមជ្ឈមណ្ឌលចិនទំនាក់ទំនងសាព័ត៌មានអន្តរជាតិ (CIPCC) អ្នក​សារ​ព័ត៌មានមកពីប្រទេសផ្សេងគ្នាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បូករួមទាំងកម្ពុជា បាន​ធ្វើ​ទស្សន​កិច្ច​ទៅ​កាន់​ខេត្តគួយចូវ ដែលជាខេត្តមួយកំពុងមានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា។

បន្ទាប់ពីបានបំពេញទស្សនកិច្ចរយៈពេលជិត១សប្តាហ៍ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤​ម្សិល​មិញ​នេះ បានទទួលការសំណេះសំណាល និងពិភាក្សាគ្នាក្រោមប្រធានបទ សារព័ត៌មាន​ក្នុង​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិកចូលរួមចែករំលែក និងបង្កើតឱកាសក្នុងខេត្តគួយចូវ។ ពិធីសំណេះ​សំណាល​នេះ​បាន​អញ្ជើញ​ដោយ លោក លូ យ៉ុងហ្សឹង សមាជិកគណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​ប្រជាជនចិន នៃ​ខេត្តគួយចូវ និងប្រតិភូមកពីគណៈកម្មធិការអចិន្រ្តៃយ៍ពាក់ព័ន្ធដូចជា ការវិនិយោគ ឧស្សាហ៍កម្ម និងទេសចរណ៍។

លោក លូ យ៉ុងហ្សឹង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ​ចំពោះការ​បំពេញ​ទស្សនកិច្ច​របស់​អ្នកសារព័ត៌មាន​មកពីប្រទេសផ្សេងគ្នាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោក មានប្រសាសន៍ថា ទស្សន​កិច្ចនេះពិតជាមានសារៈសំខាន់ ដើម្បីទទួលបានបទពិសោធន៍ និងការ​ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុងការរៀបចំនៃការអភិវឌ្ឍន៍​ខេត្ត​ឱ្យ​ខេត្ត​ទៅ​ជា​តម្រូវ​ការ​មួយ​កាន់​តែ​ទូលំ​ទូលាយ​ដល់​បណ្តា​លើសកលលោក។

ជាមួយគ្នា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិននៃខេត្តគួយចូវ មាន​ប្រសាសន៍​ទៀតថា ទោះបីប្រទេសចិនមានកំណើនការអភិវឌ្ឍន៍យ៉ាងរហ័សក្តី ប៉ុន្តែ​ក៏​នៅមា​ន​ខេត្ត​មួយ​ចំនួន​ស្ថិតក្នុងការអភិវឌ្ឍន៍ដូចគ្នា ជាពិសេសខេត្ត​គួយចូវ​ដែល​កំពុង​ផ្តោត​សំខាន់​លើ​ហេដ្ឋារ​ចនា​សម្ព័ន្ធ ដោយសារជាតំបន់សំបូរទៅដោយភ្នំខ្ពស់ និងការរស់របស់ប្រជាជនជន​ជាតិ​ភាគ​តិច​នៅ​ដច់​ស្រយាល។

ក្នុងពិធីសំណេះសំណាលនោះ ក៏មានការពិភាក្សាអំពីការគ្រប់គ្រង និងអភិរក្សជន​ជាតិ​ដើម​ភាគ​តិច​ក្នុង​មូលដ្ឋាន ដោយសារប្រទេស​លើសកល​លោក​សុទ្ធ​សឹងមា​ន​ជន​ជាតិ​ដើម​ភាគតិច​របស់​ខ្លួន។ លោក លូ យ៉ុងហ្សឹង បញ្ជាក់ថា ដើម្បីធានាបានប្រពៃណី និងទំនៀម​ទំលាប់​របស់​ជន​ជាតិ​ដើម​ភាគ​តិច រដ្ឋាភិបាលខេត្តគួយចូវបានកំណត់ឱ្យយកទំនៀមទំលាប់ វប្បធម៌ទាំង​អស់របស់​ខ្លួន​ដាក់​បញ្ជូល​ក្នុងកម្មវិធីសិក្សាចាប់ពីថ្នាក់អនុវិទ្យាល័យ ដើម្បីធ្វើយ៉ាងណាឱ្យយុវជនចូលរួមថែរក្សា និងធានាពីប្រពៃណីផងដែរ។

លោក សេក ឧត្តម អ្នកសារព័ត៌មានមកពីប្រទេសកម្ពុជា លើកឡើងថា តាមរយៈកា​រ​បំពេញ​ទស្សន​កិច្ច​កន្លងមកនេះ ចិនពិតជាមានការយកចិត្តទុកដាក់ខ្ពស់លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដែល​ជា​អត្ថប្រយោជន៍មិនត្រឹមតែការដឹកជញ្ជូន ពាណិជ្ជកម្ម និងទំនាក់​ទំនង​រវាង​ប្រជាជន និង​ប្រជាជន​។

អ្នកសារព័ត៌មានមកពីប្រទេសកម្ពុជារូបនេះ បានសម្តែង​ការគាំទ្រ​របស់​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជនចិននៃខេត្តគួយចូវ ចំពោះការរៀបចំកម្ម​វិធី​សិក្សា​ពាក់ព័ន្ធ​នឹង​ជន​ជាតិ​ដើម​ភាគ​តិច​បញ្ជូលកម្មវិធីសិក្សា ដែលជាចលនាចូលរួមជំរុញការអភិរក្ស និងទាក់ទាញទេសចរណ៍​អន្តរជាតិ​ទស្សនា​ស្វែងយល់ពីជនជាតិដើមភាគតិច។

សូមជម្រាបថា រយៈពេលជិតមួយសប្តាហ៍នេះ អ្នកសារព័ត៌មានទាំង​អស់​បាន​ទៅដល់​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច ឈ្មោះ ម៉េវ (Miao) ដែលជាកន្លែងទេសចរណ៍ប្រពៃណី, ភ្នំឈានលីង (Qiangling Mountain),សាលាបណ្តុះបណ្តាលវិជ្ជាជីវៈឈីងហ្សិន (Qingzhen Vocational Education)៕ អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm