AFC U17៖ កម្ពុជាអស់ឱកាស ខណៈអាហ្វហ្គានីស្ថាន បានឡើងជុំផ្ដាច់ព្រ័ត្រ ក្រោយវាយបក​ឈ្នះបង់ក្លាដេស

2024/10/28 09:23:00 pm        216

ក្រុមជម្រើសជាតិអាយុក្រោម ១៧ឆ្នាំកម្ពុជា បានត្រឹមលេខ៤ ក្នុងពូលប៉ុណ្ណោះ ក្រោយ​បរាជ័យ​ទល់​នឹងក្រុមជម្រើសជាតិ U17 ហ្វីលីពីន ក្នុងជំនួបបញ្ចប់​ពូលB នៃ​ការ​ប្រកួត​ជម្រុះ​ជើង​ឯក​យុវជន​អាយុ​ក្រោម ១៧ឆ្នាំទ្វីបអាស៊ី(AFC U17 Asian Cup) ឆ្នាំ២០២៥ ស្របពេល​ក្រុម​យុវជន U17 អាហ្វហ្គានីស្ថាន គឺជាក្រុមតែមួយគត់ បានឡើងវគ្គ ១៦ក្រុមចុងក្រោយ ក្នុងពូល​ដែល​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះ ។

សម្រាប់ការប្រកួតបញ្ចប់ពូលB កាលពីរាត្រីថ្ងៃទី២៧ ខែតុលា ក្រុមគោព្រៃជំទង់កម្ពុជា ហាក់ធ្វើ​មិន​​បាន​ល្អប្រសើរឡើយ បន្ទាប់ពីរបូតគ្រាប់បាល់ដ៏លឿន ត្រឹម ៤នាទី ក្រោយចាប់ផ្ដើមការប្រកួត ដែល​ធ្វើសម្រេចដោយកីឡាករ Spencer Webster ។ បន្ទាប់​មក​សមាជិក​ក្រុម ​U17​ ហ្វីលីពីន​ដដែល ក៏បានបន្ថែមគ្រាប់ទី២ នៅនាទី៤៣ ដើម្បីនាំមុខម្ចាស់ផ្ទះ ២-០ នៅវគ្គទី១ ហើយ​លទ្ធផល​នេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ។

បរាជ័យនេះ នាំឲ្យក្រុមជម្រើសជាតិ U17 កម្ពុជា បានត្រឹមឈរលេខ៤ ក្នុងពូល ដោយរកបាន ៦ពិន្ទុ ស្មើក្រុមបង់ក្លាដេស និងហ្វីលីពីន បន្ទាប់ពីឆ្លងកាត់ ៤ប្រកួតឈ្នះ ២ និងចាញ់ ២ប្រកួត​ដូចៗ​គ្នា។

ដោយឡែកក្រុមជម្រើសជាតិ U17 អាហ្វហ្គានីស្ថានវិញ បន្ទាប់ពីត្រូវក្រុមយុវជន U17 បង់ក្លាដេស បើក​ការនាំមុខម្ដងជាពីរដង នៅកីឡដ្ឋានព្រីនស៍ ពួកគេក៏ព្យាយាមវាយបកវិញ រហូតយក​ឈ្នះ​ក្នុង​លទ្ធផល ​៣-២ ដើម្បីរក្សាកំណត់ត្រាឈ្នះ ៤ប្រកួតជាប់ៗគ្នា និងរកបាន ១២ពិន្ទុពេញ ឈរ​កំពូល​តារាង​ពូលB ហើយក៏ជាក្រុមតែមួយគត់ក្នុងពូល ដែលបានឡើងទៅជុំផ្ដាច់ព្រ័ត្រ នាឆ្នាំ​២០២៥ ផងដែរ ។

ក្រោយ​បញ្ចប់ការប្រកួតជម្រុះតាមពូលនីមួយៗ ផងដែរ សម្រាប់ក្រុមដែលបានកក់កៅអីវគ្គ ១៦​ក្រុម​ចុង​ក្រោយ ក្រៅពីម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត ចំពោះក្រុមលេខ១ ប្រចាំពូលទាំង ១០ ពីពូល​A ​ដល់​ពូល​J រួមមានក្រុមជម្រើសជាតិ U17 កូរ៉េខាងជើង អាហ្វហ្កានីស្ថាន កូរ៉េខាងត្បូង ថៃ អ៊ូសបេគីស្ថាន ជប៉ុន អូស្ត្រាលី អេមីរ៉ាត់អារ៉ាប់រួម យេម៉ែន និងតាហ្ស៊ីគីស្ថាន ។ រីឯក្រុមលេខ២ ល្អ​ជាង​គេ​ទាំង ៥ក្រុម ដែលឡើងបង្គ្រប់កៅអីជុំផ្ដាច់ព្រ័ត្រនេះ រួមមានក្រុមជម្រើសជាតិ U17 ចិន វៀតណាម ឥណ្ឌូណេស៊ី អូម៉ង់ និងអ៊ីរ៉ង់។

សម្រាប់​ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ជើងឯកយុវជន U17 ទ្វីបអាស៊ីនេះ គ្រោងនឹង​ធ្វើ​ការ​ប្រកួតពីថ្ងៃទី០៣ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ខាងមុខ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        290
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        361

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm