​​លីគកំពូល៖ ភ្នំពេញក្រោនបន្ដឈ្នះ ឯគិរីវង់បន្ដចាញ់ ខណៈបឹងកេត និង ISI ស៊ុតគ្នាដូចព្យុះ

2024/10/28 10:33:28 pm        671

គិតត្រឹមសប្ដាហ៍ទី៩ នៃលីគកំពូលកម្ពុជា ក្រុមភ្នំពេញក្រោន បានរក្សាតំណែងក្រុមតែមួយគត់ ដែល​មិនទាន់ស្គាល់ចាញ់ ផ្ទុយពីក្រុមគិរីវង់សុខសែនជ័យ ដែលបានបញ្ចប់ភារកិច្ចក្នុងជុំទី១ មុន​គេ ដោយមិនទាន់ស្គាល់ជ័យជម្នះម្ដងឡើយ ខណៈជំនួបរវាងក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ និង​បឹងកេត មានគ្រាប់បាល់កើតឡើង ៨គ្រាប់ ស្ទើរមិនគួរឲ្យជឿ ក្នុងជំនួប​ដ៏​កក្រើក​នៅ​កីឡដ្ឋាន AIA, KMH Park កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ។

សម្រាប់ក្រុម​ភ្នំពេញក្រោន គឺបានយកឈ្នះក្រុមអង្គរថាយហ្គឺរ ៣-១ នៅកីឡដ្ឋាន Smart RSN ។ ជំនួប​តានតឹងនេះ កីឡាករ Gayoso បានរកគ្រាប់បាល់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន បន្ទាប់​ពី​ចាប់​ផ្ដើមលេងបាន ៣នាទី តែត្រូវបានអង្គរថាយហ្គឺរ តាមស្មើវិញ ត្រឹមនាទី១១ ដែលរក​បាន​ដោយ​កីឡាករ Da Silva Feritas Joao Pedro ។ ប៉ុន្ដែប្រមាណ ១០នាទីក្រោយ​មក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្វីលីពីន Gayoso ក៏រកបានគ្រាប់នាំមុខជាថ្មី នៅនាទី២១ រហូតដល់ចប់វគ្គទី១ ។

ចូល​វគ្គទី២ ការប្រកួតកាន់តែជក់ចិត្ត បន្ទាប់ពីការវាយសម្រុកគ្នាកាន់តែខ្លាំង តែអង្គរថាយហ្គឺរ មិន​អាច​ទម្លាយរបាំងការពារក្រុមម្ចាស់ផ្ទះបានទៀតឡើយ ផ្ទុយទៅវិញ ភ្នំពេញក្រោន ក៏រកបាន ១គ្រាប់​បន្ថែម ដោយកីឡាករ Yudia Ogawa នៅនាទី៧៩ ហើយបាន​រក្សា​ដល់​ចប់​ការ​ប្រកួត​ពេញ​ម៉ោង ដោយក្រុមសិង្ហក្រហម បានយកឈ្នះក្រុមខ្លាទឹកក្រូច ៣-១ តែម្ដង ។ ជ័យជម្នះនេះ នាំ​ឲ្យ​ភ្នំពេញក្រោន បន្ដឈរកំពូលតារាង ដោយរកបាន ២៧ពិន្ទុពេញ ក្រោយឈ្នះ ៩ប្រកួត​ជាប់​គ្នា គ្រាដែលអង្គរថាយហ្គឺរ បានធ្លាក់មកឈរលេខ៤ ដោយរក្សា ១៦ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ៩​ប្រកួត​ឈ្នះ ៥ ស្មើ ១ និងចាញ់ ៣ ។

ចំណែក​ក្រុម​គិរីវង់សុខសែនជ័យវិញ បានបន្ដបរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ​​កង​យោធពល​ខេមរភូមិន្ទ ៧-១ ។ ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ រកបានដោយកីឡាករ Neville Mbanwei Tengeg នៅនាទី៤៥+៥ បន្ទាប់ពីត្រូវក្រុមភ្ញៀវបើកការនាំមុខ ៥គ្រាប់មុន ។ អ្វីដែល​ពិសេស​គឺ​ត្រឹម ១០នាទី កីឡាករ Josemar រកបាន ៤គ្រាប់ម្នាក់ឯងឲ្យកងយោធពលខេមរភូមិន្ទ មុន​ក្រុម​ពួក​គេ​បន្ថែម ២គ្រាប់ទៀត នៅវគ្គទី២ ដោយកីឡាករ Tetsuaki Misawa នៅចុងម៉ោង ។

ការ​បរាជ័យនេះ នាំឲ្យគិរីវង់សុខសែនជ័យ គឺក្រុមដែលបញ្ចប់ការប្រកួតជុំទី១ មុនគេ ដោយ​មិន​ស្គាល់​ជ័យ​ជម្នះសោះ ក្នុងចំណោម ១០ប្រកួតស្មើ ១ និងចាញ់ ៩ ស្របពេល​កង​យោធពល​ខេមរភូមិន្ទ បន្ដឈឬលេខ៨ និងរកបាន ១០ពិន្ទុ ជាមួយលទ្ធផល ៩ប្រកួតឈ្នះ ៣ ស្មើ ១ និង​ចាញ់ ៥ ។

ដោយឡែកជំនួបដ៏កក្រើកតំបន់វេងស្រេង រវាងម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ និងបឹងកេត បាន​បញ្ចប់​ដោយ​ភាពតានតឹង បន្ទាប់ពីបឹងកេត បើកការនាំមុខ ២គ្រាប់មុន ដោយ​កីឡាករ​ Golubovic Stefan នៅនាទីទី៤ និងកីឡាករ Yoshihama Ryohei​ នៅ​នាទី​២៣ ​ISI​ ក៏​តាម​ស្មើ​វិញ​ ត្រឹមនាទី៤៨ ដែលធ្វើសម្រេច ២គ្រាប់ដោយកីឡាករ ហាវ សុខនេត្រ ។

បន្ទាប់​មកខ្សែប្រយុទ្ធ ម៉ាត់ នូរុណ រកបានគ្រាប់នាំមុខជាថ្មីឲ្យក្រុមនាគខៀវ នៅនាទី៦៣ តែមិន​ទាន់​បាន ៣នាទីស្រួលបួលផង ISI ក៏តាមស្មើវិញ ដោយកីឡាករ Louis Willy នៅនាទី៦៧ ខណៈ​ ២នាទីក្រោយមកកីឡាករជប៉ុន Yoshihama Ryohei ​ក៏រក​បាន​គ្រាប់​នាំ​មុខ​ឲ្យ​បឹង​កេត​ម្ដង​ទៀត ​នៅនាទី៦៩ ។ ក្រោយវាយសម្រុកគ្នាទៅវិញទៅមក នៅចុងម៉ោងកីឡាករ Louis Willy ​ក៏រកបានគ្រាប់តាមស្មើឲ្យក្រុមដំរីជ័យ នៅនាទី៩០ ហើយលទ្ធផលនេះ ក៏បាន​រក្សា​ដល់​ចប់​ការ​ប្រកួត​ពេញ​ម៉ោង ។

ការចែកគ្នា ១ពិន្ទុម្នាក់នេះ ធ្វើឲ្យបឹងកេត បន្ដឈរលេខ៦ និងមាន ១៤ពិន្ទុ ក្រោយឆ្លងកាត់ ៨​ប្រកួ​ត​ឈ្នះ ៤ ស្មើ ២ និងចាញ់ ២ នាំមុខ ISI ដង្កោសែនជ័យ ដែលឆ្លងកាត់ ៩ប្រកួតឈ្នះ ៣ ស្មើ ២ និងចាញ់ ៤ រកបាន ១១ពិន្ទុ ។

ដោយឡែកជំនួបសប្ដាហ៍ទី៩ មួយគូទៀតវិញ គឺក្រុមណាហ្គាវើលដ៏ បានយក​ឈ្នះ​ក្រុម​ភ្ញៀវ​សមាគម​កីឡា​បាល់ទាត់ក្រសួងមហាផ្ទៃ ៥-២ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ។ ជ័យជម្នះនេះ ធ្វើ​ឲ្យ​ណាហ្គា​​វើលដ៏ ឡើងទៅឈរលេខ៣ បណ្ដោះអាសន្ន ដោយរកបាន ១៨ពិន្ទុពីការប្រកួត ៩លើក​ឈ្នះ ៦ និងចាញ់ ៣ គ្រាដែលក្រសួងមហាផ្ទៃ បន្ដឈរលេខ៩ និងរក្សា ៤ពិន្ទុក្នុងដៃ ក្រោយ​ឆ្លង​កាត់ ​៩ប្រកួតឈ្នះ ១ ស្មើ ១ និងចាញ់ ៧ប្រកួត៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        373
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        461

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm