លោកប្រធានាធិបតី Masoud Pezeshkian បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់មិនបានស្វែងរកធ្វើសង្រ្គាមជាមួយអ៊ីស្រាអែលទេ ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការឆ្លើយតបដ៏សមស្រប» ចំពោះការវាយប្រហារទៅលើទីតាំងយោធាអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍។
កាលពីថ្ងៃសៅរ៍ អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសលើទីតាំងយោធា ក្នុងប្រទេសអ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី ០១ ខែតុលា របស់ទីក្រុងតេអេរ៉ង់ទៅលើអ៊ីស្រាអែល ដែលជាការសងសឹកចំពោះការសម្លាប់មេដឹកនាំសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ និងមេបញ្ជាការកងឆ្មាំបដិវត្តន៍ម្នាក់។
អ៊ីស្រាអែល បានព្រមានទីក្រុងតេអេរ៉ង់ប្រឆាំងនឹងការឆ្លើយតប។
លោក Pezeshkian បានស្តីបន្ទោសភាពតានតឹងក្នុងតំបន់ដែលកំពុងកើនឡើង ដោយសារ«ការឈ្លាន ពាន»របស់អ៊ីស្រាអែល និងការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសនេះ ដែលទីក្រុងតេអេរ៉ង់ មិនទទួលស្គាល់។
លោកប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយថា៖«ប្រសិនបើការឈ្លានពានរបស់របបជ្វីហ្វ និងឧក្រិដ្ឋកម្មរបស់ខ្លួន នៅតែបន្តនោះ ភាពតានតឹង នឹងរីករាលដាល»។
លោក Pezeshkian បានបន្ថែមថា សហរដ្ឋអាមេរិក បានសន្យាថា នឹងបញ្ចប់សង្រ្គាម ជាថ្នូរនឹងការអត់ធ្មត់របស់យើង ប៉ុន្តែពួកគេ មិនបានរក្សាការសន្យារបស់ពួកគេទេ។