ឯកឧត្តមបណ្ឌិត ចាយ បូរិន នាំយកអំណោយ និងថវិកាជូនកងទ័ពនៅបញ្ជាការដ្ឋានបញ្ជូនសារ នៃអគ្គ​បញ្ជាការ

2024/10/28 10:48:00 pm        572

អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រសួងធម្មការ និងសាសនា មាន​សម្ព័ន្ធ​ភាព​ជាមួយអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជាការ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តី​ក្រសួងធម្មការ និងសាសនា អញ្ជើញដឹកនាំគណ:ប្រតិភូសំណេះសំណាលសួរសុខទុក្ខ និង​នាំ​យកអំណោយ និង​ថវិកា​ជូន​កងកម្លាំង​ប្រដាប់​អាវុធ​អង្គភាព​បញ្ជាការដ្ឋាន​បញ្ជូនសារ នៃ​អគ្គ​បញ្ជា​ការ ដែលស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ២០២៤នេះ។

ឯកឧត្តមឧត្តមសេនីយ៍ឯក មែក ប៊ុន្នី នាយរងសេនាធិការចម្រុះ នៃអគ្គបញ្ជាការ និង​ជា​មេ​បញ្ជាការ​អង្គភាពបញ្ជូនសារ មានមតិស្វាគមន៍និងធ្វើរបាយការណ៍ជូនឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី និង​គណៈប្រតិភូ ស្តីពីវឌ្ឍនភាពការងាររបស់អង្គភាពបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជាការ ដែល​បានបំពេញភារកិច្ចជូនជាតិ មាតុភូមិ នាពេល​កន្លង​មក​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ និង​ជោគជ័យ​ខ្ពស់។

ឯកឧត្តមបណ្ឌិត ចាយ បូរិន បានពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើការ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត ជូនកងកម្លាំងនៃអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជាការ ទាំងអស់​ដោយ​ក្តី​នឹក​រលឹក។ ហើយដែលជានិច្ចជាកាលសម្តេច និងលោកជំទាវបណ្ឌិត តែងតែយក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខ​ទុក្ខរបស់កងកម្លាំងគ្រប់ប្រភេទ ពិសេសកងទ័ព​សមរភូមិ​មុខ​ដែលកំ​ពុង​ឈរ​ជើង​ការ​ពារ​បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដឹកនាំប្រទេសជាតិ រក្សា​បាន​នូវ​សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ហើយសម្តេចបានយកចិត្តទុកដាក់ខ្ពស់ ចំពោះ​ប្រជា​ពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុង​បំពេញ​ការងារ​តាម​ភារកិច្ច​រៀង​ៗ​ខ្លួន​នៅ​គ្រប់ទីកន្លែង។

 ឯកឧត្តមបណ្ឌិតបានបន្តទៀតថា ការចុះសួរសុខទុក្ខ​ដល់​កង​កម្លាំង​ប្រដាប់​អា​វុធ​អង្គភាព​បញ្ជា​ការដ្ឋាន​បញ្ជូន​សារនៃអគ្គបញ្ជាការនាពេលនេះ គឺជាការផ្សារភ្ជាប់រវាងសមរភូមិក្រោយ និងសមរ​ភូមិ​មុខ បង្កើននូវទំនាក់ទំនងល្អ និងលើកទឹកចិត្តកងទ័ពដែលឈរជើងនៅទីតាំងបញ្ជូនសារនេះ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានប្រគល់គ្រឿងឧបភោគ បរិភោគ និងថវិកា ជូនក​ង​កម្លាំង​បញ្ជា​ការដ្ឋាន​បញ្ជូនសារនៃអគ្គបញ្ជាការ ក្នុងឱកាសដ៏សោមនស្សរីករាយនោះផងដែរ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm