សម្ព័ន្ធមិត្តអ៊ីស្រាអែល បង្ហាញ «ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ» ជុំវិញសំណើច្បាប់ ដើម្បីដាក់កម្រិតលើ UNRWA

2024/10/28 10:48:38 pm        40


រដ្ឋមន្ត្រីការបរទេសនៃប្រទេសសម្ព័ន្ធមិត្តសំខាន់ៗមួយចំនួនរបស់អ៊ីស្រាអែល ដែលមានកាណាដា អូស្ត្រាលី បារាំង អាល្លឺម៉ង់ ជប៉ុន កូរ៉េខាងត្បូង និងចក្រភពអង់គ្លេស ចេញសេចក្តីថ្លែងការណ៍រួមមួយដែលបង្ហាញពី «ការព្រួយបារម្ភធ្ងន់ធ្ងរ» លើសេចក្តីព្រាងច្បាប់ នៅក្នុងសភា Knesset ដែលមានគោលបំណងហាមឃាត់ដល់ការផ្តល់ជំនួយសង្គ្រោះរបស់អង្គការសហប្រជាជាតិ (UN) និងទីភ្នាក់ងារការងារ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅដើមបូព៌ា (UNRWA) កុំឲ្យធ្វើប្រតិបត្តិការ នៅប្រទេសអ៊ីស្រាអែល ឬធ្វើការជាមួយមន្ត្រីអ៊ីស្រាអែល។

បណ្ដាមន្ត្រីទាំងនោះ លើកឡើងថា៖ «UNRWA ផ្តល់ជំនួយមនុស្សធម៌ និងសេវាមូលដ្ឋានសំខាន់ៗ និងសង្គ្រោះជីវិតដល់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ហ្សេរុយសាឡឹមខាងកើត តំបន់វេសបែង និងទូទាំងតំបន់នេះ។ បើមិនមានការងាររបស់ពួកគេទេ ដំណើរការផ្តល់ជំនួយ និងសេវាកម្មទាំងនោះ ក្នុងនោះរួមទាំងការអប់រំ ការថែទាំសុខភាព និងការចែកចាយប្រេងឥន្ធនៈ នៅហ្កាហ្សា និងតំបន់វេសបែង នឹងត្រូវរារាំងយ៉ាងធ្ងន់ធ្ងរ ហើយប្រសិនបើមិនអាចធ្វើទៅបានទេនោះ ផលវិបាកនឹងមាន ចំពោះស្ថានភាពមនុស្សធម៌ដែលកំពុងមានសភាពធ្ងន់ធ្ងររួចទៅហើយ និងកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស ជាពិសេស នៅភាគខាងជើងហ្កាហ្សា»។

អ្នកការទូត «ជំរុញឲ្យរដ្ឋាភិបាលអ៊ីស្រាអែលគោរពតាមកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន បន្តរក្សាបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិបម្រុងទុករបស់ UNRWA ដោយមិនត្រូវបានប៉ះពាល់ និងបំពេញតាមការទទួលខុសត្រូវរបស់ខ្លួន ដើម្បីជួយសម្រួលដល់ជំនួយមនុស្សធម៌ពេញលេញ រហ័ស សុវត្ថិភាព និងគ្មានការរារាំង ក្នុងគ្រប់ទម្រង់ទាំងអស់ ព្រមទាំងការផ្តល់នូវសេវាមូលដ្ឋានដែលត្រូវការយ៉ាងខ្លាំងដល់ប្រជាជនស៊ីវិល»។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានចោទប្រកាន់ថា បុគ្គលិករបស់ UNRWA ច្រើនជាង ១០ភាគរយ នៅតំបន់ហ្កាហ្សាមានទំនាក់ទំនងជាមួយអំពើភេរវកម្ម ហើយថា កន្លែងអប់រំក្រោមការឧបត្ថម្ភរបស់អង្គការនេះ តែងតែញុះញង់ឲ្យមានការស្អប់ខ្ពើមដល់អ៊ីស្រាអែល និងគាំទ្រដល់ការបំភិតបំភ័យ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm