បណ្តាញ Telegram៖ យានដ្រូនរបស់អ៊ុយក្រែន វាយប្រហារចំរោងចក្រអេតាណុល នៅរុស្ស៊ី

2024/10/28 10:50:39 pm        48


បណ្តាញរបស់រុស្ស៊ី នៅលើកម្មវិធីផ្ញើសារ Telegram បានឲ្យដឹងថា យានដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារត្រូវចំរោងចក្រអេតាណុល នៅក្នុងតំបន់ Voronezh ភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី ខណៈដែលអភិបាលតំបន់ បាននិយាយថា ការវាយប្រហារនេះបានធ្វើឲ្យមនុស្ស ២នាក់ រងរបួស បង្កជាអគ្គិភ័យ និងការខូចខាតដល់សហគ្រាសឧស្សាហកម្មចំនួន២។

អភិបាលតំបន់លោក Alexander Gusev បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា ក្រុមអ្នកពន្លត់អគ្គិភ័យបានពន្លត់អណ្ដាតភ្លើងនោះបាន នៅក្នុងសង្កាត់ Anninsky ក្នុងតំបន់ដែលមានកម្មករ ២នាក់រងរបួស។

លោកបានបន្ថែមថា យានដ្រូនរបស់អ៊ុយក្រែនប្រមាណជា ១០គ្រឿង ត្រូវបានបំផ្លាញ ឬស្ទាក់ចាប់ នៅតំបន់នោះ កាលពីល្ងាចថ្ងៃអាទិត្យ (ទី២៧ ខែតុលា) ដោយកម្ទេចកម្ទីរបស់វាបានបណ្ដាលឲ្យអគារជាច្រើនរងការខូចខាត នៅក្នុងតំបន់នោះ ក៏ដូចជាតំបន់ Novokhopersky ផងដែរ។

តែយ៉ាងណាក្ដី ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា មានតែយានដ្រូនអ៊ុយក្រែន ១គ្រឿងប៉ុណ្ណោះដែលត្រូវបានបំផ្លាញ នៅលើតំបន់ Voronezh ក្នុងចំណោមចំនួនសរុបចំនួន ២១គ្រឿង បានធ្លាក់លើដែនដីរបស់ខ្លួនពេញមួយយប់។

បណ្តាញសារព័ត៌មាន Baza នៅលើ Telegram ដែលស្និទ្ធនឹងសេវាកម្មសន្តិសុខរបស់រុស្ស៊ី ក៏ដូចជាបណ្តាញព័ត៌មានផ្សេងទៀតជាច្រើន នៅលើកម្មវិធីនេះ បានឲ្យដឹងថា ការផ្ទុះត្រូវបានគេឮនៅជិតរោងចក្រអេតាណុល នៅក្នុងភូមិ Krasnoye ក្នុងតំបន់ Novokhopersky៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm