កិច្ចសហការកម្ពុជា-ហុងកុង បានកំពុងលើកទឹកចិត្តវិនិយោគិនចិនហុងកុង មកបណ្តាក់ទុន​នៅកម្ពុជា

2024/10/28 10:57:27 pm        722

កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ហុងកុង បានកំពុងលើកទឹកចិត្តដល់វិនិយោគិនចិនហុងកុង តាមរយៈ​នៃ​ការការទាញយក ប្រយោជន៍ជាអតិបរមា ពីទំនាក់ទំនងទាំងនេះ មកបណ្តាក់​ទុន​វិនិយោគ និងការធ្ចើពាណិជ្ជកម្មផ្សេងៗនៅកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជា​ប្រធាន​ក្រុម​ប្រឹក្សា​ពិគ្រោះយោ​បល់​ធុរកិច្ច​អាស៊ានសម្រាប់កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ចហុងកុង ដឹកនាំ​ដោយ លោក ឌីវ៉ាន សៃហ្វុល អាឡាម (Dewan Saiful Alam) ប្រធានគណៈកម្មាធិការអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃសភាពាណិជ្ជកម្មហុងកុង នៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤ នេះ ក្នុង​នោះ អ្នកឧកញ៉ា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​ធុរកិច្ច​ហុងកុង ដែលនេះជាការឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់សភាពាណិជ្ជកម្មទាំងពីរ ក្នុងការ​ជំរុញ​ពាណិជ្ជកម្ម និងវិនិយោគរវាងហុងកុងនិងកម្ពុជា។

អ្នកឧកញ៉ា គូសបញ្ជាក់ អំពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងហុងកុង ដោយ​បាន​កំពុង​ជំរុញ​លើក​ទឹក​ចិត្តវិនិយោគិនចិន ហុងកុង ទាញយកប្រយោជន៍ជាអតិបរមាពីទំនាក់ទំនងនេះ ដើម្បី​បណ្តាក់​ទុន​វិនិយោគនៅកម្ពុជា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ សំខាន់ៗរួមមាន៖ គំនិត​ផ្តួច​ផ្តើម​ខ្សែក្រវាត់និងផ្លូវ កិច្ចសហប្រតិបត្តិការ ឡាងឆាងមេគង្គ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចិន​អាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និងកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជាចិន ដោយក្នុងនោះកម្ពុជាមានគោលនយោបាយលើកទឹកចិត្តខ្ពស់ ចំពោះ​វិនិយោគិន និងការបើកទីផ្សារដ៏ទូលំទូលាយផងដែរ។

ជាការឆ្លើយតប, លោក ឌីវ៉ាន សៃហ្វុល អាឡាម (Dewan Saiful Alam) ក៏បាន​គូស​បញ្ជាក់​អំពី​សក្តានុពល​នៃ​កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងហុងកុង លើគ្រប់វិស័យ ពិសេសទេសចរណ៍ ថាមពល ពាណិជ្ជកម្ម និងវិនិយោគ ក្នុងនោះគណៈប្រតិភូធុរកិច្ចហុងកុង មានចំណាប់​អារម្មណ៍​ខ្ពស់ ​ក្នុងការស្វែងរកកាលានុវត្តភាព និងដៃគូសហការជាមួយធុរកិច្ចកម្ពុជា។ លោក សង្កត់ធ្ងន់ថា សភា​ពាណិជ្ជកម្មហុងកុង នឹងសហការជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា លើការ​កំណត់​ និង​អភិវឌ្ឍន៍គម្រោងរួមគ្នា ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក, សភាពាណិជ្ជកម្មហុងកុង គឺ​ជា​សភាពាណិជ្ជកម្មដ៏ចំណាស់ជាងគេមួយ និងមានសមាជិកច្រើនជាងគេនៅហុងកុង រាប់​បញ្ចូល​ទាំង សហគ្រាសធុនតូច និងមធ្យម សាជីវកម្មពហុជាតិ និងក្រុមហ៊ុន​ភាគ​ច្រើន​ដែល​ចុះ​បញ្ជី​នៅ​ទីផ្សារ​មូល​បត្រហុងកុង។

សូមបញ្ជាក់ថា ក្នុងឱកាសនៃដំណើរទស្សនកិច្ច តាមរ​យៈ​ការ​សម្រប​សម្រួល​របស់​សភា​ពាណិជ្ជក​ម្ម​ក​​ម្ពុជា គណៈប្រតិភូធុរកិច្ចហុងកុង បានជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួង​ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងសមាគមពាណិជ្ជកម្មនានា ដើម្បី​សិក្សា​ស្វែង​យល់​ពី​កាលានុវត្តភាព គោលនយោបាយលើកទឹកចិត្តការវិនិយោគ និងបទប្បញ្ញត្តិ​នានា​ពាក់​ព័ន្ធ​នឹង​ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm