សហរដ្ឋអាមេរិក កំពុងអំពាវនាវឱ្យមានការស៊ើបអង្កេតលើការរំលោភបំពានទាក់ទងនឹងការបោះឆ្នោតបន្ទាប់ពីការបោះឆ្នោតសភាកាលពីថ្ងៃសៅរ៍ សប្តាហ៍កន្លងទៅនេះ នៅប្រទេសហ្សកហ្ស៊ី។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា អ្នកសង្កេតការណ៍អន្តរជាតិនិងក្នុងស្រុក ជឿថា «ថ្ងៃបោះឆ្នោត ជាទូទៅត្រូវបានគ្រប់គ្រងបានល្អ»។ ប៉ុន្តែលោកបានកត់សម្គាល់ថា មានរបាយការណ៍នៃភាពមិនប្រក្រតី និងអំពើហិង្សា ជាបន្តបន្ទាប់។
លោក Blinken បាននិយាយថា សហរដ្ឋអាមេរិកថ្កោលទោស «រាល់ការបំពាននៃបទដ្ឋានអន្តរជាតិ» និងចូលរួមជាមួយសហភាពអឺរ៉ុបនិងអ្នកសង្កេតការណ៍ផ្សេងទៀត ក្នុងការអំពាវនាវឱ្យមានការស៊ើបអង្កេតពេញលេញ លើរបាយការណ៍នៃការបំពានទាក់ទងនឹងការបោះឆ្នោតនេះ។