ក្រសួងការងារគ្រោងផលិតបញ្ជរសេវាសាធារណៈចល័តចំនួន ១ពាន់គ្រឿងនៅឆ្នាំ២០២៥

2024/10/28 11:18:16 pm        798

ខណៈទើបប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់សាកល្បង បញ្ជរសេវា​សាធារណៈ​តាម​ប្រព័ន្ធ​អេឡិច​​ត្រូនិក​ចំនួន ៨គ្រឿង។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឆ្នាំ២០២៥ខាងមុខ គ្រោង​នឹងផលិតម៉ាស៊ីននេះប្រមាណជា ១,០០០គ្រឿងថែមទៀត ដើម្បីផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្តល់​សេវាសាធារណៈនានាជូនដល់ប្រជាពលរដ្ឋ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ឲ្យដឹងថា បញ្ជរ​ផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិកទាំងនេះ បង្កើតឡើងដោយស្នាដៃសិស្ស-និស្សិត​របស់វិស័យអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយ​មាន​មុខ​ងារ​សំខាន់​ៗចំនួន ៦ មានដូចជា៖ ១. សេវាចុះឈ្មោះស្វែងរកការងារ ២. សេវាចុះ​ឈ្មោះ​ស្វែង​រក​បុគ្គលិក​ ៣. សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស ៤. សេវាចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ ៥. សេវាតាមដានសេវាសាធារណៈរបស់ក្រសួងការងារ និង៦. ផ្តល់ជាព័ត៌មាន ឬដាក់​បណ្តឹង​អនាមិក​មក​កាន់ក្រសួងការងារ ក្នុងករណីមាន​បញ្ហា​ណា​មួយ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្តល់សេ​វា​សាធារណៈ​របស់ក្រសួង ដោយមិនតម្រូវ​ឱ្យបញ្ជាក់​អត្ត​សញ្ញាណ​របស់​អ្នក​ដាក់​ពាក្យ​បណ្តឹង​នោះ​ឡើយ​។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា បើសិនជាតាមរយៈការធ្វើតេស្តសាកល្បងទៅលើម៉ាស៊ីនទាំង ៨បញ្ជរ ទទួល​បានភាពជោគជ័យដោយរលូន ក្រសួងនឹងផលិតម៉ាស៊ីននេះ ប្រមាណជា ១,០០០គ្រឿង សម្រាប់​ដាក់នៅតាមទីតាំងសាធារណៈ ផ្សារទំនើប តំបន់សេដ្ឋកិច្ចពិសេស សាលារៀន ស្ថានីយ​ប្រេង​ឥន្ធនៈ ទីប្រជុំជននានាបន្ថែមទៀត។

កំពុងស្វែង​យល់បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិកនេះ ក្រុមយុវជនមកពី​តំបន់​ផ្សេង​ៗ​គ្នា បាននិយាយថា ពិតជាសប្បាយរីករាយនៅពេលដែលកូនខ្មែរអាចផលិតម៉ាស៊ីនបាន ជាពិសេស​បានជួយផ្តល់ព័ត៌សំខាន់ៗ ហើយល្អជូនដល់ប្រជាពលរដ្ឋ ដែលកំពុង​មាន​តម្រូវ​ការ​ខ្ពស់​ក្នុង​ការ​ស្វែងរកការងារធ្វើ ដែលរួមមានទាំងនៅក្នុងស្រុក និងក្រៅប្រទេស ពិសេសការ​ផ្តល់​ព័ត៌មាន​ដែល​ត្រឹមត្រូវ ជាក់លាក់ ពីបណ្តាក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្ម។

សូមបញ្ជាក់​ជូនថា បញ្ជរសេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិកនេះ ត្រូវបានបង្កើត​ឡើង​ដោយ​មាន​កិច្ច​សហការ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយវិទ្យាស្ថានបច្ចេកទេស (TVET) ជាពិសេសស្របតាមអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ គឺធ្វើយ៉ាងណាត្រូវ​បង្ខិត​ការ​ផ្តល់​សេវា​សាធារណៈ​ឱ្យ​បាន​ខិត​ជិត​មូល​ដ្ឋាន​របស់​ប្រជា​ពលរដ្ឋ និងវិស័យឯកជន៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm