ជនស៊ីវិលលីបង់បង្ហាញការព្រួយបារម្ភ ខណៈជម្លោះជាមួយអ៊ីស្រាអែលនៅតែអូសបន្លាយពេល

2024/10/28 11:22:45 pm        23

នៅព្រឹកថ្ងៃចន្ទ ប្រជាពលរដ្ឋលីបង់នៅក្នុងទីក្រុងបេរូត បានបង្ហាញក្តីកង្វល់ចំពោះការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅប្រទេសលីបង់រវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ដែលបានកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ។

កាលពីថ្ងៃអាទិត្យម្សិលមិញ យោធាអ៊ីស្រាអែល បានជំរុញឲ្យអ្នកស្រុករស់នៅក្នុងភូមិចំនួន ១៤ កន្លែង ស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញជាបន្ទាន់ និងផ្លាស់ទីទៅកាន់តំបន់ភាគខាងជើងច្រាំងទន្លេ Awali ។

ក្រសួងសុខាភិបាលលីបង់ និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងតំបន់ឆ្នេរ Sidon នៅភាគខាងត្បូងប្រទេសលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ៩នាក់ និងមនុស្ស ២៥នាក់ផ្សេងទៀត រងរបួសកាលពីថ្ងៃអាទិត្យ ។

ពួកគេបន្តថា កន្លែងផ្សេងទៀតនៅតំបន់ភាគខាងត្បូងលីបង់ ការវាយប្រហារលើទីក្រុង Zawtar al-Sharkiya បានសម្លាប់មនុស្ស ៣នាក់ និងការទម្លាក់គ្រាប់បែកលើទីក្រុង Marjayoun កាលពីថ្ងៃសៅរ៍ បានសម្លាប់មនុស្ស ៥នាក់ ។

មនុស្សសរុប ១៩នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់កាលពីថ្ងៃសៅរ៍ ។ មនុស្សយ៉ាងហោច ២.៦៧២នាក់ ត្រូវបានសម្លាប់ និងមនុស្ស ១២.៤៦៨នាក់ បានរងរបួស នៅក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ចាប់តាំងពីកងកម្លាំងអ៊ីស្រាអែល និងក្រុមជីវពលហេបូឡា បានផ្ទុះអាវុធដាក់គ្នា ។

អ៊ីស្រាអែលនិយាយថា ទហានរបស់ខ្លួន ៤នាក់ ត្រូវបានសម្លាប់នៅតំបន់ភាគខាងត្បូងលីបង់ អំឡុងពេលផ្ទុះអាវុធដាក់គ្នា ។

ក្រុមហាម៉ាស់និយាយថា ពួកគេបានបាញ់មីស៊ីលលើទីតាំងឧស្សាហកម្មយោធា Zevulon ស្ថិតនៅភាគខាងជើងទីក្រុង Haifa របស់អ៊ីស្រាអែល ។ រ៉ុក្កែតរបស់ក្រុមហេសបូឡាំ ត្រូវចំផ្ទះមួយខ្នង និងរថយន្តជាច្រើនគ្រឿង ហើយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានឆ្លើយតបដើម្បីពន្លត់ភ្លើង ។

យោងតាមសេវាកម្មរថយន្តគិលានសង្រ្គោះអ៊ីស្រាអែល បានឲ្យដឹងថា ស្រ្តីម្នាក់បានរងរបួសធ្ងន់ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm