នៅថ្ងៃចន្ទនេះ រដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា គ្របដណ្តប់ដោយផ្សែងអ័ព្ទ ខណៈគុណភាពខ្យល់នៅតែជាគ្មានសុខភាពសម្រាប់ប្រជាពលរដ្ឋ ។
គុណភាពខ្យល់នៅតែអន់ខ្លាំងនៅតាមតំបន់ជាច្រើនក្នុងរដ្ឋធានីញូវដែល្លី រួមទាំងតំបន់ Anand Vihar, Ashok Vihar និងតំបន់ R.K. Puram ។
ប្រជាពលរដ្ឋនិយាយថា ពួកគេប្រឈមនឹងបញ្ហាសុខភាព ហើយនិងណែនទ្រូង ស្របពេលកម្រិតកង្វក់បរិយាកាសកាន់តែអាក្រក់ខ្លាំង ។
ផ្ទៃមេឃនៅក្នុងទីក្រុងហិរញ្ញវត្ថុម៉ុមបៃ ត្រូវបានគេមើលឃើញគ្រប់ដណ្តប់ដោយផ្សែងអ័ព្ទផងដែរ ជាទីដែលគុណភាពខ្យល់ ស្ថិតក្នុងកម្រិតមធ្យម ។
កង្វក់បរិយាកាស បានក្លាយជាបញ្ហាកើនឡើងគួរឲ្យព្រួយបារម្ភនៅក្នុងប្រទេសឥណ្ឌា ដែលរដ្ឋធានីប្រទេសមួយនេះ ហ៊ុព័ទ្ធដោយស្រទាប់ដ៏ក្រាស់នៃផ្សែងអ័ព្ទរៀងរាល់រដូវរងា ពេលដែលសីតុណ្ហភាពត្រជាក់ទាក់ធូលីបង្កឡើងដោយសារការបំភាយឧស្ម័នពីរថយន្ត ធូលី និងផ្សែង ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន មានបញ្ហាផ្លូវដង្ហើម ៕