នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានសភាជាតិនៃប្រទេសប៉ាគីស្ថាន បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការឈ្លានពានយោធារបស់របបអ៊ីស្រាអែលប្រឆាំងនឹងអធិបតេយ្យភាពទឹកដីរបស់អ៊ីរ៉ង់។
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ពីទីក្រុងអ៊ីស្លាម៉ាបាដបានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយការិយាល័យទំនាក់ទំនងសាធារណៈរបស់សភានៃប្រទេសប៉ាគីស្ថាន លោក Sardar Ayaz Sadiq បានថ្កោលទោសយ៉ាងខ្លាំងចំពោះការឈ្លានពានដោយយោធារបស់របបអ៊ីស្រាអែល នៅក្នុងប្រទេសអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍នេះ បានបន្ថែមថា៖ «សកម្មភាពរបស់របបជីហ្វនិយមនេះ គឺជាការបំពានយ៉ាងច្បាស់លើច្បាប់និងបទប្បញ្ញត្តិអន្តរជាតិ»។
ប្រធានសភាប៉ាគីស្ថានរូបនេះ បានសង្កត់ធ្ងន់ថា៖ «ការបន្តសកម្មភាពយោធា និងមហិច្ឆតានៃរបបជ្វីហ្វនិយម គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក»។
លោក Sardar Ayaz Sadegh បានបន្ថែមថា៖«សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បីដោះស្រាយស្ថានភាពនេះ និងទប់ស្កាត់មិនឲ្យមានជម្លោះបន្ថែមទៀត នៅក្នុងតំបន់»។
មន្ត្រីប៉ាគីស្ថានជាច្រើននាក់ រួមទាំងលោក Shahbaz Sharif បានប្រកាសគាំទ្រ និងសាមគ្គីភាពជាមួយ អ៊ីរ៉ង់ ដើម្បីសន្តិភាព និងសន្តិសុខក្នុងតំបន់។
ប្រហែលម៉ោង ២និង១៥នាទីព្រឹក (ថ្ងៃទី ២៦ ខែតុលា) ការផ្ទុះជាច្រើន ត្រូវបានគេរាយការណ៍នៅភាគខាងលិចនៃទីក្រុងតេអេរ៉ង់។ បន្ទាប់ពីបញ្ហានេះ កងទ័ពរបស់របបអ៊ីស្រាអែល បានអះអាងពីការវាយប្រហារលើគោលដៅយោធាមួយចំនួន ក្នុងប្រទេសអ៊ីរ៉ង់។