យានដ្រូនអ៊ុយក្រែន បានវាយប្រហារគោលដៅរោងចក្រអេតាណុលនៅតំបន់ Voronezh របស់ប្រទេសរុស្ស៊ី បង្កឲ្យមានអគ្គីភ័យឆាបឆេះឡើង និងបណ្តាលឲ្យមនុស្សម្នាក់ រងរបួស ។
លោក Alexander Gusev គឺជាអភិបាលតំបន់ Voronezh និយាយថានៅលើបណ្តាញព័ត៌មានសង្គម Telegram របស់លោកថា សេវាកម្មសង្រ្គោះបន្ទាន់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីពន្លត់អគ្គិភ័យ ។
ទីក្រុងគីវ និយាយថា ការវាយប្រហារយានដ្រូនរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី មានគោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលគាំទ្រកិច្ចខិតខំធ្វើសង្រ្គាមរបស់រុស្ស៊ី និងជាការឆ្លើយតបនឹងការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ីលើដែនដីអ៊ុយក្រែន ។
ខណៈពេលនោះដែរ រុស្ស៊ីបាននិយាយថា យោធារបស់ខ្លួន បានរុលចូលទៅមុខបន្ថែមទៀត នៅភាគខាងកើតអ៊ុយក្រែន ដោយដណើ្តមកាន់កាប់ភូមិជួរមុខមួយ ចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះនៅភាគខាងជើងនៃមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់មួយដែលគ្រប់គ្រងដោយអ៊ុយក្រែន ។
ទីក្រុងម៉ូស្គូ បានបង្កើនការគ្រប់គ្រងនៅលើសមរភូមិអស់ជាច្រើនខែ ដោយបានប្រើប្រាស់យោធា របស់ខ្លួនប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែនដែលមានចំនួនច្រើនជាងនោះ។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា អង្គភាពកងទ័ពរុស្ស៊ី បានរំដោះទីតាំងឈរជើងនៅតំបន់ Izmailovka ៕