ទូរទស្សន៍ Al Jazeera ដែលមានមូលដ្ឋាននៅកាតាបានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិប៉ា ឡេស្ទីន ១១នាក់ បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើជំរំជនភៀសខ្លួន Al-Shati នៅភាគកណ្តាលតំបន់ហ្កាហ្សាស្ទ្រីប។
យោងតាមទូរទស្សន៍នេះបានឲ្យដឹងថា មានអ្នកសារព័ត៌មាន បីនាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះ។ តាមសេចក្តីរាយការណ៍ ការវាយប្រហារនោះ បានកំណត់គោលដៅលើអគារសិក្សាមួយសម្រាប់ផ្តលើជម្រកដល់ជនភៀសខ្លួន។
ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ា នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុម សកម្មប្រយុទ្ធហាម៉ាស បានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សាដោយបានសម្លាប់អ្នកស្រុកនៃតំបន់ព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ថ្នូរជាច្រើននាក់។ ក្រុមហាម៉ាសបានពណ៌នាការវាយប្រហាររបស់ខ្លួនថា ជាការសងសឹកចំពោះសកម្មភាពឈ្លានពានដែលធ្វើឡើងដោយអាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារឥស្លាម Al-Aqsa នៅលើប្រាសាទភ្នំ ក្នុងទីក្រុងចាស់របស់រដ្ឋធានីហ្ស៊េរុយសាឡឹម។