អ្នកវិភាគ៖ បាតុកម្មគ្មានអ្នកចូលរួមបង្ហាញថា បក្សប្រឆាំងលែងមាន​ប្រជាប្រិយភាព​ក្នុង​ឆាកនយោបាយ

2024/10/29 12:33:55 am        581

អ្នកវិភាគ និងអ្នកតាមដានយោបាយខ្មែរមើលឃើញថា ប្រជាប្រិយភាពលោកស្រីមួរ សុខហួរ និង​បក្ស​ប្រឆាំង​ធ្លាក់ចុះដល់កម្រិតសូន្យ ជាក់ស្តែងបាតុកម្មនៅកូរ៉េ ទោះបីជាមានលោកស្រីមួរ សុខហួរ ​ជា​មេដឹកនាំក្រុមប្រឆាំងចូលរួមដោយផ្ទាល់ក៏ដោយ នៅតែគ្មានអ្នកចូលរួមជាមួយ។

 

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់​ឃើញ​ថា ​ក្រុមប្រឆាំងបានធ្លាក់ប្រជាប្រិយជាហូរហែរហូតស្ទើរតែសូន្យ។ មូលហេតុដោយសារតែ អ្នក​ចូល​រួមមិនដែលឃើញធ្វើអ្វីជាផលប្រយោជន៍ ហើយបែរ​ជា​នាំ​ឱ្យ​ពួកគាត់​ខាត​បង់​ពេល​វេលា​ប្រាក់​កាស និងធ្វើឱ្យពួកគាត់បាត់បង់សុខសុវត្ថិភាព ប្រឈមមុខនឹងផ្លូវច្បាប់។

 លោកថ្លែងថា «ទី១អត់បានឃើញអ្វីជាផលសម្រាប់ជាតិសម្រាប់សង្គម ទី២ខាតពេល​វេលាប្រាក់​កាស​ផ្ទាល់​ខ្លួនរបស់អ្នកចូលរួម ទី៣ខាតបង់លើសុខសុវត្ថិភាពអីហូរហែកន្លងទៅ ដើរតាម​គាត់​វា​ទៅ​ជា​មានទោសទណ្ឌដោយសារគាត់ជំរុញអ្នកចូលរួមឱ្យប្រព្រឹត្តខុសច្បាប់»។

លោកបណ្ឌិតបន្ថែមថា អ្វីដែលធ្វើឱ្យ​អ្នក​គាំទ្រ​លែង​ចូល​រួម​ជាមួយ​ក៏​ដោយ​សារ​តែ​ក្រុម​ប្រឆាំង​គ្មាន​សណ្តាប់​ធ្នាប់​ក្នុងការដឹកនាំ និងតែងតែភូតភ​ប្រមូល​យក​តែ​ប្រយោជន៍​សម្រាប់​ក្រុម​បក្ខ​ពួក​ខ្លួន​។   

 

ចំណែក លោកថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខ យល់ឃើញថា ភាព​បរាជ័យ​អស់ប្រជាប្រិយភាព របស់អ្នកស្រី មួរ សុខហួរ ក្នុងឆាកនយោបាយ ដោយសារតែ ពលរ​ដ្ឋ​លែង​ទុកចិត្ត ហើយយល់ដឹងពីការពីចារិកឆបោក បក្ខពួកនិយម ប្រមូលគ្នាធ្វើ​បាតុកម្ម​ប្រមូល​លុយ​ចិញ្ចឹម​ឆ្នាំង​បាយរបស់ខ្លួន។

 លោកថា៖«តាមការយល់ឃើញរបស់ខ្ញុំអំពីភាពបរាជ័យរបស់លោកស្រីមួរ សុខហួរ ក្នុងការធ្វើ​បាតុ​កម្ម​​នៅ​កូរ៉េថ្មីៗនេះដោយសារកត្តាមួយចំនួនដូចជាទី១ ការបាត់បង់​ទំនុក​ចិត្ត​របស់​ប្រជាជន​លើ​ថ្នាក់​ដឹក​នាំ​ក្រុមប្រឆាំង ទី២ការយល់ដឹងរបស់ប្រជាជនពីចារិកឆបោក និងបក្ខពួកនិយម​របស់​ក្រុម​ប្រឆាំង ទី៣គឺការធ្វើនយោបាយជាឆ្នាំងបាយរបស់ខ្លួន និងទី៤ ការយល់ដឹងពី​ផល​អវិជ្ជមាន​នៃ​ការ​ចូលរួមបាតុកម្មពីសំណាក់ប្រជាជន»។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកតាមដាននយោបាយខ្មែរ មើល​ឃើញ​ថា ប្រជាប្រិយភាពរបស់លោកស្រី មួរ សុខហួរ និងបក្សប្រឆាំង ធ្លាក់ចុះដល់ចំណុចសូន្យ ដោយ​សារ​តែពលរដ្ឋបានដឹងថាក្រុមនេះតែងតែធ្វើបាតុកម្មប្រឆាំងប្រយោជន៍ និងការ​អភិវឌ្ឍ​ប្រទេស​ជាតិ ប៉ុនប៉ងបំផ្លាញសន្តិភាព បាតុកម្មដើម្បីតែប្រមូលលុយ និងញុះញង់ឱ្យ​ពលរដ្ឋ​ខឹង​ស្អប់​ប្រឆាំង​រដ្ឋាភិបាលស្របច្បាប់។

លោកថ្លែងថា «ការធ្លាក់ចុះនូវការគាំទ្រប្រជាប្រិយភាពរបស់លោកស្រីមួរ សុខហួរ គឺធ្លាក់ចុះ​ដល់​កម្រិត​សូន្យ ដែលពុំមានអ្នកណាជឿជាក់ចូលរួមតាមចលនាអូសទាញ ធ្វើបាតុកម្ម​ប្រឆាំង​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ប្រឆាំងជាមួយការអភិវឌ្ឍប្រទេសជាតិ»។

លោកបន្តថា កន្លងមកបាតុកម្មរបស់ក្រុមទណ្ឌិតក្បត់ជាតិ៣ជំនាន់ និងលោកស្រីមួរ សុខហួរ តែង​តែ​ធ្វើការ កៀរគរឱ្យពលរដ្ឋឱ្យចូលរួមចលនាក្បត់ជាតិ ប្រឆាំងការអភិវឌ្ឍប្រទេស ប្រឆាំង​សេដ្ឋ​កិច្ច​​ប្រជាជន ពិសេសគឺប្រឆាំងសន្តិភាពកម្ពុជា៕


អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm