ការស្ទង់មតិរបស់ CNN៖ អ្នកបោះឆ្នោតភាគច្រើន មិនគិតថា លោក Trump នឹងព្រមទទួលយកលទ្ធផល បើលោកចាញ់ឆ្នោត ឆ្នាំ២០២៤

2024/10/29 01:36:29 am        56

បើយោងតាមការស្ទង់មតិថ្មីដែលធ្វើឡើងដោយ SSRS របស់ប្រព័ន្ធផ្សព្វផ្សាយ CNN បានបង្ហាញថា អ្នកបោះឆ្នោតភាគច្រើនគិតថា អតីតប្រធានាធិបតី លោក Donald Trump នឹងមិនព្រមទទួលស្គាល់លទ្ធផលនោះទេ ប្រសិនបើលោកចាញ់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ដោយក្រុមអ្នកគាំទ្ររបស់លោកភាគតិចនិយាយថា បេក្ខជនដែលបរាជ័យ មិនមានកាតព្វកិច្ចត្រូវចុះញ៉មនោះឡើយ។ ហើយប្រសិនបើបញ្ហាប្រឈមផ្លូវច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត ត្រូវធ្វើនៅតុលាការកំពូលទៀតនោះ អ្នកបោះឆ្នោតភាគច្រើនមានទំនុកចិត្តតិចតួច ឬគ្មានសោះតែម្ដង ដែលថា តុលាការកំពូល នឹងធ្វើការសម្រេចបានយ៉ាងត្រឹមត្រូវ។

ជារួម មានតែ ៣០ភាគរយនៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះប៉ុណ្ណោះ គិតថា លោក Trump នឹងទទួលយកលទ្ធផលនៃការបោះឆ្នោតនេះ និងមិនតវ៉ាអ្វីទាំងអស់ ប្រសិនបើលោកចាញ់ ខណៈដែល ៧៣ភាគរយ និយាយថា អនុប្រធានាធិបតី លោកស្រី Kamala Harris នឹងព្រមទទួលយកការបរាជ័យ នៅក្នុងការបោះឆ្នោត។

ចំណែកអ្នកបោះឆ្នោតដែលបានចុះឈ្មោះរួចហើយភាគច្រើន (៥៤ភាគរយ) ជឿថា លោកស្រី Harris នឹងទទួលស្គាល់លទ្ធផល ប្រសិនបើលោកស្រីចាញ់ ហើយថា លោក Trump នឹងមិនព្រមទេ ខណៈពេលដែល ១៨ភាគរយ និយាយថា បេក្ខជនទាំង២ នឹងមិនតវ៉ា តែ ១៥ភាគរយ ថា ពួកគេនឹងមិននៅស្ងៀមទេ ហើយមានតែ ១១ភាគរយប៉ុណ្ណោះ ដែលនិយាយថា លោកស្រី Harris មិនព្រម ប៉ុន្តែលោក Trump នឹងព្រម។

ដោយផ្ដោតទៅលើអ្នកគាំទ្របេក្ខជនម្នាក់ អ្នកគាំទ្រលោកស្រី Harris ជិត ៩៧ភាគរយ រំពឹងថា លោកស្រីនឹងយល់ព្រមទទួលយកលទ្ធផល ប្រសិនបើលោកស្រីចាញ់ ខណៈដែលអ្នកគាំទ្រលោក Trump តិចជាង ៥៧ភាគរយ ជឿថា លោកនឹងទទួលយកការបរាជ័យ ក្នុងការបោះឆ្នោតខាងមុខនេះ៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm