ប្រធានាធិបតីស្វីស៖ កិច្ចព្រមព្រៀងជាមួយ EU អាចសម្រេចបាន នៅឆ្នាំនេះ ទោះមានឧបសគ្គផ្នែកអន្តោប្រវេសន៍ក៏ដោយ

2024/10/29 01:57:49 am        63

ប្រធានាធិបតីស្វីស នៅថ្ងៃចន្ទ (ទី២៨ ខែតុលា) នេះ បានសម្តែងពីការមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប (EU) នៅតែអាចសម្រេចបាននៅចុងឆ្នាំ ស្តីពីការធ្វើបច្ចុប្បន្នភាពទំនាក់ទំនងរបស់ភគីទាំង២ ទោះបីជាមានកង្វះខាតកិច្ចព្រមព្រៀង ជុំវិញបញ្ហានានា ដូចជាអន្តោប្រវេសន៍ជាដើមក៏ដោយ។

នៅទីក្រុង Bern លោកស្រី Viola Amherd បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងបានដំណើរការយ៉ាងល្អរួចទៅហើយនៅក្នុងវិស័យមួយចំនួន ជាពិសេសលើបញ្ហាស្ថាប័ន និងជំនួយរដ្ឋ។ នៅក្នុងផ្នែកផ្សេងទៀត ជាពិសេស បញ្ហាអន្តោប្រវេសន៍ គោលជំហរត្រូវការការឯកភាពគ្នាបន្ថែមទៀត»។

លោកស្រី Amherd ធ្លាប់បាននិយាយកាលពីមុនថា ប្រទេសស្វីសកំពុងស្វែងរកការបញ្ចប់កិច្ចព្រមព្រៀងជាមួយ EU នៅឆ្នាំនេះ នៅពេលដែលអាណត្តិមួយឆ្នាំរបស់លោកស្រី ក៏ឈានដល់ទីបញ្ចប់ហើយដែរ។ លោកស្រីបានបន្ថែមថា៖ «ដោយផ្ទាល់ខ្លួន ខ្ញុំនៅតែមានសុទិដ្ឋិនិយមថា យើងនឹងដោះស្រាយបាន»។

គួរបញ្ជាក់ថា ការប៉ុនប៉ងនាពេលមុន ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ បានបរាជ័យ ជុំវិញការព្រួយបារម្ភអំពីអធិបតេយ្យភាពរបស់ស្វីស។ បញ្ហាប្រឈមមួយ ក្នុងចំណោមបញ្ហាប្រឈមនៅសេសសល់ គឺការប្រឆាំងក្នុងស្រុកពីគណបក្សស្តាំនិយមឈានមុខគេ គឺគណបក្ស Swiss People's Party (SVP) ហើយលោកស្រី Amherd បានទទួលស្គាល់ថា ការពិភាក្សាជាមួយពួកគេ «ស្ទើរតែមិនអាចកើតឡើងបានឡើយ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        198
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        185
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm