នៅថ្ងៃចន្ទនេះ សហភាពអឺរ៉ុប(EU) បានជំរុញឲ្យប្រទេសហ្សកហ្ស៊ីបើកការស៊ើបអង្កេតជាបន្ទាន់ និងដោយមានតម្លាភាពចំពោះភាពខុសពីប្រក្រតីចំពោះការបោះឆ្នោតរបស់ពួកគេកាលពីថ្ងៃសៅរ៍ ។
លទ្ធផលការបោះឆ្នោតកាលពីថ្ងៃសៅរ៍ គឺជាការប៉ះទង្គិចមួយសម្រាប់ពលរដ្ឋហ្សកហ្ស៊ីគាំទ្រលោកខាងលិច ដែលបានបោះឆ្នោតនៅក្នុងជម្រើសរវាងគណបក្សកាន់អំណាចដែលពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី និងគណបក្សប្រឆាំងដែលមានគោលដៅធ្វើសមាហរ័រណកម្មឆាប់រហ័សជាមួយអឺរ៉ុប ។
យោងតាមការអះអាងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតហ្សកហ្ស៊ី បានឲ្យដឹងថា គណបក្សកាន់អំណាចក្តីស្រមៃហ្សកហ្ស៊ី រកបានសំឡេងឆ្នោតជិត ៥៤ភាគរយ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកតាមដានមកពីអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការអឺរ៉ុប(OSCE) និយាយថា ពួកគេបានរកឃើញឧបទ្ទេវហេតុនៃការទិញសន្លឹកឆ្នោត ការបំភិតបំភ័យអ្នកបោះឆ្នោត និងការគូសសន្លឹកឆ្នោតលើសចំនួន ដែលបានធ្វើឲ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោត ប៉ុន្តែពួកគេឈប់និយាយថា ការបោះឆ្នោតនេះ ត្រូវបានលួចបន្លំនោះទេ ៕

