ជនផ្តាច់ខ្លួនសាសនាស៊ីកជម្លោះដែលក្លាយជាគោលដៅរៀបផែនការធ្វើឃាតដឹកនាំដោយឥណ្ឌានិយាយនៅក្នុងបទសម្ភាសន៍ថា កាណាដា និងសហរដ្ឋអាមេរិក ត្រូវតែម៉ឺងម៉ាត់ជាមួយរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ដែលព្យាយាមបំបិទមាត់ក្រុមប្រឆាំងនៅលើទឹកដីបរទេស ។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានបើកការចោទប្រកាន់លើជនជាតិឥណ្ឌា ២នាក់ ក្នុងករណីជាប់ពាក់ព័ន្ធជាមួយផែនការសម្លាប់លោក Gurpatwant Singh Pannun គឺជាពលរដ្ឋកូនកាត់សហរដ្ឋអាមេរិក-កាណាដា នៅទីក្រុងញូវយ៉ក ។
ជនជាតិឥណ្ឌារងការចោទប្រកាន់ទាំង ២រូបនេះ រួមទាំងអតីតមន្រ្តីរដ្ឋាភិបាលដែលការចោទប្រកាន់និយាយថា បានធ្វើការជាមន្រ្តីចារកម្មនៅពេលនោះ និងបានរៀបផែនការធ្វើឃាត ។
លោក Pannun និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រដ្ឋាភិបាលលោក Modi មិនគួរអនុញ្ញាតឲ្យប្រព្រឹត្តសកម្មភាពអរិភាពនៅក្រៅប្រទេសនោះឡើយ ហើយលោកនិយាយថា ស្ថានកុងស៊ុលឥណ្ឌានៅសហរដ្ឋអាមេរិក និងកាណាដា បានគ្រប់គ្រងបណ្តាញចារកម្ម បើទោះបីជារូបលោកពុំបានផ្តល់ភស្តុតាងណាមួយក៏ដោយ ៕

