ដោយសារផ្សែងអ័ព្ទយ៉ាងក្រាស់គ្របដណ្តប់លើខេត្ត Punjab ប្រទេសប៉ាគីស្ថាន ក្រុមមន្រ្តីនិយាយនៅថ្ងៃចន្ទនេះថា ពួកគេបានណែនាំឲ្យសាលារៀនផ្លាស់ប្តូរម៉ោងសិក្សា និងលុបចោលសកម្មភាពខាងក្រៅរប់សិស្សរហូតដល់ខែមករា ឆ្នាំក្រោយ ។
ទីក្រុង Lahore របស់ខេត្ត Punjab បានឈរកំពូលតារាងជាទីក្រុងមានកង្វក់បរិយាកាសដ៏អាក្រក់បំផុតរបស់ពិភពលោកនៅថ្ងៃចន្ទនេះ ពេលដែលសន្ទស្សន៍គុណភាពខ្យល់ កើនឡើងដល់កម្រិត ៥០៧កាលពីវេលាម៉ោង ១០ព្រឹកម៉ោងក្នុងស្រុក ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រសួងការពារបរិស្ថានខេត្ត Punjab បានចេញការព្រមានប្រកាសអាសន្នកម្រិតខ្ពស់ ដោយពួកគេបានលើកឡើងពីសំពាធកើនឡើងពីផ្សែងអ័ព្ទបក់ចេញពីរដ្ឋ Amritsar របស់ប្រទេសឥណ្ឌា ។
ក្រសួងបានរាយការណ៍ពីកំណើនអាសន្នក្នុងសន្ទស្សន៍គុណភាពខ្យល់មធ្យមក្នុងរយៈពេល ២៤ម៉ោង ធ្វើឲ្យកើតមានហានិភ័យចំពោះពលរដ្ឋងាយរងគ្រោះ ជាពិសេសក្មេងៗ ។
ការសម្រេចចិត្តផ្លាស់ប្តូរម៉ោងសិក្សា និងផ្អាកសកម្មភាពខាងក្រៅនេះដែរ មានគោលដៅកាត់បន្ថយផលប៉ះពាល់បង្កឡើងដោយសារកង្វក់បរិយាកាស ធ្វើឲ្យគុណភាពខ្យល់ប្រកបដោយគ្រោះថ្នាក់ ៕


