ទីក្រុងធំៗរបស់ប្រទេសឥណ្ឌាត្រូវបានគ្របដណ្ដប់ដោយផ្សែងអ័ព្ទដ៏ក្រាស់កាលពីថ្ងៃចន្ទ ២៨តុលាដើមសប្ដាហ៍នេះ ស្របពេលដែលគុណភាពខ្យល់បន្តបង្កហានិភ័យសុខភាពធ្ងន់ធ្ងរដល់ប្រជាជនរាប់លាននាក់។

ទីភ្នាក់ងារជាតិតាមដានសន្ទស្សន៍គុណភាពខ្យល់ បានគត់សម្គាល់គុណភាពខ្យល់ថាមានកម្រិត អន់ខ្លាំងណាស់ នៅក្នុងផ្នែកជាច្រើននៃទីក្រុងញូវដេលី។ អ្នកស្រុកម្នាក់បាននិយាយថា លោកមានបញ្ហាផ្លូវដង្ហើម និងតឹងទ្រូងស្របពេលកម្រិតបំពុលកាន់តែធ្ងន់ធ្ងរ។

ទីក្រុងប៉ុមបៃ ជារដ្ឋធានីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា ក៏ត្រូវបានគេព្រួយបារម្ភខ្លាំងណាស់ដែរ ដោយផ្ទៃមេឃគ្របដណ្ដប់ដោយអ័ព្ទយ៉ាងក្រាស់ ស្របពេលក្រុមអាជ្ញាធរ បានកត់ត្រាកម្រិតគុណភាពខ្យល់មធ្យម។

តំបន់រដ្ឋធានីរបស់ប្រទេសឥណ្ឌា តែងតែប្រយុទ្ធប្រឆាំងនឹងការបំពុលជារៀងរាល់ឆ្នាំ នៅពេលសីតុណ្ហភាពធ្លាក់ចុះ និងខ្យល់ត្រជាក់បានបោកបក់នាំយកកម្ទេចធូលីពីទីតាំងសំណង់នានា ការបំភាយឧស្ម័នចេញពីយានយន្ត និងផ្សែង ហើយការបំពុលកំពុងក្លាយជាបញ្ហាដែលចេះតែកើនឡើងនៅក្នុងប្រទេសឥណ្ឌា ទុកឲ្យប្រជាពលរដ្ឋមួយចំនួនប្រឈមការស្រូបសាធាតុពលតាមរយៈការដកដង្ហើមចូល៕