មនុស្សរាប់ពាន់នាក់តវ៉ា នៅហ្សកហ្ស៊ី បន្ទាប់ពីមានការបោះឆ្នោតដ៏ចម្រូងចម្រាស

2024/10/29 06:17:54 pm        99

ប្រជាជនហ្សកហ្ស៊ីរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅខាងក្រៅសភា នាទីក្រុងប៊ីលីស៊ី កាលពីយប់ថ្ងៃចន្ទ (ទី២៩ ខែតុលា) ដោយទាមទារឲ្យលុបចោលការបោះឆ្នោតសភា កាលពីចុងសប្តាហ៍កន្លងមក ដែលប្រធានាធិបតីប្រទេសនេះ បានរិះគន់ថា ជាការបោះឆ្នោតដែលមានការក្លែងបន្លំដោយមានជំនួយពីរុស្ស៊ី។

ការប្រមូលផ្តុំគ្នានេះបានធ្វើឲ្យវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរទៅៗ នៅក្នុងប្រទេសនៃតំបន់កូកាសខាងត្បូង (South Caucasus) មួយនេះ ជាកន្លែងដែលគណបក្សកាន់អំណាច Georgian Dream បានងាកទៅរកលទ្ធិផ្តាច់ការកាន់តែខ្លាំងឡើងៗ ហើយលម្អៀងឆ្ពោះទៅរកទីក្រុងមូស្គូ។

លោកស្រីប្រធានាធិបតី Salome Zourabichvili បានប្រាប់ក្រុមបាតុករដែលគ្រវីទង់ជាតិហ្សកហ្ស៊ី និងសហភាពអឺរ៉ុប (EU) ថា៖ «អ្នកទាំងអស់គ្នាមិនបានចាញ់ការបោះឆ្នោតនោះទេ។ ពួកគេបានលួចបន្លំសន្លឹកឆ្នោតរបស់អ្នក ហើយព្យាយាមលួចអនាគតរបស់អ្នកទាំងអស់គ្នា ប៉ុន្តែគ្មាននរណាម្នាក់មានសិទ្ធិធ្វើដូច្នេះបានឡើយ ហើយអ្នកក៏នឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ធ្វើដូច្នេះនោះដែរ»។

លោក Giorgi Vashadze មេដឹកនាំនៃសម្ព័ន្ធចលនារួបរួមជាតិ (United National Movement) បាននិយាយថា គណបក្សប្រឆាំងនឹងមិនចូលរួមក្នុងកិច្ចពិភាក្សាណាមួយជាមួយរដ្ឋាភិបាល និងជំរុញឲ្យមានការបោះឆ្នោតថ្មីមួយក្រោមការត្រួតពិនិត្យពីអន្តរជាតិ។

សហភាពអឺរ៉ុប (EU) សហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការណាតូ (NATO) បានអំពាវនាវឲ្យមានការស៊ើបអង្កេតពេញលេញ ជុំវិញការអះអាងពីការមានភាពមិនប្រក្រតី នៅក្នុងការបោះឆ្នោតរបស់ហ្សកហ្ស៊ីកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក។

គណបក្ស Georgian Dream និងគណកម្មាធិការបោះឆ្នោត បានលើកឡើងដូចគ្នាថា ការបោះឆ្នោតនេះ គឺសេរី និងយុត្តិធម៌។ គណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោត បាននិយាយថា គណបក្ស Georgian Dream ទទួលបានសំឡេង ៥៤,៨ភាគរយនៃសន្លឹកឆ្នោត ដែលស្ទើរតែត្រូវបានរាប់ទាំងអស់ហើយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm