កម្ពុជា និង IMF កំពុងពិភាក្សាលើយន្តការចងក្រងទិន្នន័យ ស្ដីពីរំហូរវិនិយោគបរទេសមកកម្ពុជា

2024/10/29 06:51:34 pm        158

ស្ថាប័នសំខាន់ៗចំនួន៣ បានពិភាក្សាគ្នា លើការធ្វើឱ្យប្រសើរឡើងនូវយន្តការក្នុងការប្រមូល និង​ចង​ក្រង​ទិន្នន័យ ស្ដីពីរំហូរវិនិយោគ បរទេសមកកម្ពុជា ព្រមទាំងនីតិវិធីផ្ទៀងផ្ទាត់ទិន្នន័យ ក៏​ដូច​ជា​​វិធីសាស្រ្តសមស្រប ក្នុងការរៀបចំរបាយការណ៍ស្ថិតិជញ្ជីងទូទាត់។

ឯកឧត្ដម សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក.អ.ក. នៅថ្ងៃទី ២៨ ម្សិលមិញនេះ បានដឹកនាំក្រុម​ការងារ​ទទួល​ជួប​ពិភាក្សា​ការងារជាមួយ ក្រុមអ្នកជំនាញការមូលនិធិរូបិយវត្ថុអន្ដរជាតិ ដែលដឹកនាំ ដោយលោក Renato Perez Davalos សេដ្ឋវិទូជាន់ខ្ពស់ នៃនាយកដ្ឋានស្ថិតិជញ្ជីងទូទាត់ រួម​នឹង​តំណាង​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC), ក្នុងនោះ ឯកឧត្តម បានសម្ដែង​ការ​ស្វាគមន៍​ប្រកប​ដោយ​ភាព​កក់​ក្ដៅ​ដល់​តំណាង​ IMF និងធនាគារជាតិនៃកម្ពុជា ដែលបាន អញ្ជើញជួបពិភាក្សាដោយផ្ទាល់ ក្នុងគោល​បំណង​ផ្ដល់​កិច្ចសហការរួមគ្នាជាមួយធនាគារជាតិ និង IMF សំដៅធ្វើឱ្យប្រសើរឡើង នូវ ការ​ប្រមូល និងចងក្រងទិន្នន័យវិនិយោគផ្ទាល់ពីបរទេសដែលមានសង្គិតភាព។

 

ឯកឧត្តម ក៏បានជម្រាបជូនគណៈប្រតិភូអំពីយន្តការ និងការរៀបចំគ្រប់គ្រងទិន្នន័យពាក់ព័ន្ធ នឹង​គម្រោង​វិនិយោគ​ដែល ទទួលបានការចុះបញ្ជី ដោយទទួលបានការ​លើកទឹ​ក​ចិត្ត​ស្ថិត​នៅ​ក្រោម​ក្រប​ខណ្ឌ​ច្បាប់ ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា NBC និង IMF ព្រមទាំង ក.អ.ក. នឹងបន្ត សហការ​គ្នា ក្នុងការរៀបចំយន្តការធ្វើឱ្យកាន់តែប្រសើរឡើង នូវការគ្រប់គ្រងទិន្នន័យវិនិយោគ ក៏​ដូច​ជា​ការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗដទៃទៀត ដើម្បី​រួម​គ្នា​ក្នុងការរៀបចំការស្ទង់មតិជាមួយវិនិយោគិន ដើម្បីប្រមូលនូវធាតុ ចូលសំខាន់ៗ ក្នុងការ​រៀបចំ​ទិន្នន័យ​ខាងលើ នាពេលខាងមុខផងដែរ។

 

ដោយឡែកនៅក្នុងថ្ងៃដដែលនេះដែរ, ឯកឧត្ដម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈ​កម្មាធិការ​វិនិយោគកម្ពុជា ក៏បាន ដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយ គណៈ​ប្រតិភូ​សភា​ពាណិជ្ជកម្មហុងកុង តំណាងដោយ លោក Dewan Saiful Alam ប្រធាន​គណៈ​កម្មការ​ទទួល​បន្ទុក​កិច្ចការអាស៊ី, អាហ្វ្រិក និងមជ្ឈិមបូព៌ា ដែលមានបំណង ឈ្វេងយល់អំពីបរិយាកាស, សក្តានុពល និងកាលានុវត្តភាពវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

 

នៅក្នុងនួបនេះ, ឯកឧត្តមអគ្គលេខាធិការរង បានជម្រាបជូនសមភាគី អំពីវឌ្ឍន​ភាព​ម៉ាក្រូ​សេដ្ឋ​កិច្ច​ជាតិ ដែលបាន និងកំពុង រីកលូតលាស់ប្រកបដោយភាពធន់ តាមរយៈ​កំណើន​សេដ្ឋកិច្ច​ជា​លំដាប់​, អត្រាអតិផរណាដែលអាចគ្រប់គ្រងបាន, កំណើននៃរំហូរ វិនិយោគ, អត្រាប្តូរ​ប្រាក់​ដែល​មា​ន​ស្ថិរភាព, និងការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់តួអង្គពាក់ព័ន្ធ ក្នុងការចូលរួម​ធ្វើ​ពិពិធកម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​។ ឯកឧត្តម ជម្រាបជូនបន្ថែម អំពីបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគ ដែលរាជ​រដ្ឋាភិបាល​បាន​ផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការ ធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់​សំដៅបង្កភាពងាយស្រួលសម្រាប់វិនិយោគិន ក្នុងការបណ្តាក់ទុនវិនិយោគប្រកប ដោយ​ទំនុក​ចិត្ត និងភាពកក់ក្តៅ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm