ប្រព័ន្ធការពារមីស៊ីល Iron Dome របស់អ៊ីស្រាអែល បានស្ទាក់ចាប់គ្រាប់មីស៊ីលរបស់ក្រុមហេសបូឡា ជាង១០០គ្រាប់ ដែលត្រូវបានបាញ់ចេញពីប្រទេសលីបង់ កាលពីថ្ងៃចន្ទ។

ផ្សែង អាចត្រូវបានគេមើលឃើញនៅលើអាកាសខាងលើព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈគ្រាប់រ៉ូកែតហោះនៅពីខាងលើ។
សេចក្តីប្រកាសរបស់អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បានចេញផ្សាយថា មីស៊ីលប្រហែល១១៥គ្រាប់ ត្រូវបានបាញ់ដោយក្រុមហេសបូឡា ឆ្លងពីប្រទេសលីបង់ចូលទៅក្នុងប្រទេសអ៊ីស្រាអែល។

ទន្ទឹមនឹងនេះ អ៊ីស្រាអែល បានបន្តវាយលុកនៅលីបង់ភាគខាងត្បូង ហើយផ្សែងខ្មៅ អាចត្រូវបានគេមើលឃើញពីខាងព្រំដែនអ៊ីស្រាអែល។
ក្រុមហេសបូឡា បានចាប់ផ្តើមបាញ់រ៉ូកែតទៅភាគខាងជើងអ៊ីស្រាអែលភ្លាមៗ បន្ទាប់ពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសលើសហគមន៍អ៊ីស្រាអែលភាគខាងត្បូងកាលពីមួយឆ្នាំមុន ដែលជំរុញឱ្យមានការជម្លៀសប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ចេញពីលំនៅឋាន នៅជិតព្រំដែនភាគខាងជើង។
បន្ទាប់ពីការបាញ់តគ្នារយៈពេលជិតមួយឆ្នាំឆ្លងព្រំដែន អ៊ីស្រាអែលបានបង្កើនការវាយលុករបស់ខ្លួនទៅលើភាគខាងត្បូងលីបង់ និងហួសពីនេះ កាលពីខែមុន។