អគ្គនាយកពន្ធដារប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២៤ អនុវត្តបានស្ទើរ ១០០ ភាគរយហើយ

2024/10/29 07:28:29 pm        189

ការប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូនរបស់អគ្គនាយកពន្ធដារ បាន​អនុវត្ត​ការ​ប្រមូល​ពន្ធ​ប្រភេទ​នេះបានល្អប្រសើរ និង ជិតសម្រេចទៅតាមផែនការរួចហើយ, នេះសបញ្ជាក់​ឱ្យ​ឃើញ​អំពី​ការ​យល់ដឹងរបស់ប្រជាពលរដ្ឋ និងស្របពេលដែលអគ្គនាយកពន្ធដារ បានបង្ករ​លក្ខណៈ​ងាយ​ស្រួល​ដល់អ្នកជាប់ពន្ធ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជា​អគ្គ​នាយក នៃអគ្គនាយក ដ្ឋានពន្ធដារ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីការ​ប្រមូល​ចំណូល​ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ ២០២៤ នេះថា ទាក់ទងការបង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូននេះ អគ្គនាយកដ្ឋានពន្ធដារបានបង្កើត App មួយ ដែលមានឈ្មោះថា កម្មវិធី​គណនាពន្ធ មធ្យោបាយ សម្រាប់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយាន​យន្ត​គ្រប់​ប្រភេទ​។ ចំពោះការបង់ពន្ធតាមរយៈ App នេះ គឺបាន ផ្តល់ភាព​ងាយ​ស្រួល​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ ក្នុងការបង់ពន្ធលើយានយន្តរបស់ខ្លួន ដោយមិនចំណាយពេលវេលាធ្វើដំណើរទៅទិញ តាលកបត្រនោះឡើយ។

ឯកឧត្តម បន្តថា ជុំវិញបញ្ហានេះ គឺជាការបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ តែទោះ​បី​យ៉ាង​ណា​នៅ​មានអ្នក ជាប់ពន្ធមួយចំនួន បានបន្តទៅបង់ពន្ធនៅតាមសាខាពន្ធដារ ខេត្ត-ខណ្ឌ-ស្រុក និងតាមធនាគារដៃគូរនានាមួយចំនួនផងដែរ, គិតមក ដល់ពេល​នេះកា​រ​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន សឹងតែអនុវត្តប្រមូលបាន ១០០ ភាគរយរួចហើយ បើគិតពីការ​ប្រមូល​ចំណូល​ពន្ធ ឆ្នាំមុនៗ យកមកធ្វើបច្ចុប្បន្នភាពនៃការប្រមូលពន្ធក្នុងឆ្នាំនេះ។ នេះសបង្ហាញ​ឃើញ​នូវ​ការ​យល់ដឹងរបស់អ្នកជាប់ពន្ធ និងការបង្ករ លក្ខណៈងាយស្រួលតាម App ជាដើម។ ឯកឧត្តម​បញ្ជាក់ថា ចំពោះការប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូននេះ ឃើញថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ មានកំណើនឡើងជាបន្តបន្ទាប់ ខណៈដែលទីផ្សាររថយន្តនៅកម្ពុជាក្នុងមួយឆ្នាំៗ បាន​កើន​ឡើង​មិន​តិចជាង ៥០ ពាន់គ្រឿងនោះឡើយ។

ទាក់ទិនយានយន្តនេះដែរ, ឯកឧត្តម គង់ វិបុល ក៏បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ដែល​ប្រើ​ប្រាស់​មធ្យោបាយ​ធ្វើដំណើរ ដែលខកខាន មិនទាន់បង់ពន្ធលើមធ្យោបាយដឹកជញ្ជូនរបស់ខ្លួន សូម​អញ្ជើញ​មកបង់ពន្ធឱ្យបានរួសរាន់ ដោយការបង់ពន្ធនេះនឹងបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែ វិច្ឆិកា ខាង​មុខ។ ចំណែកការទិញរថយន្តតគ្នា (ពីម្ចាស់មួយទៅម្ចាស់មួយ) ឯកឧត្តម ក៏បានអំពាវនាវ ដល់​អ្នក​លក់​-ទិញ សូមកាត់ឈ្មោះនិងផ្ទេរកម្មសិទ្ធយានយន្តឱ្យបានត្រឹមត្រូវ ដើម្បីបង្ក​ភាព​ងាយ​ស្រួល​ក្នុងការផ្តល់តាលកបត្រ ចំពោះការបញ្ជាទិញតាម App ជាពិសេសការផ្ត​ល់​ភាព​ងាយ​ស្រួល​ដល់​សមត្ថកិច្ច លើការស្រាវជ្រាវរករថយន្ត នៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ផ្សេងៗ​, ការធ្វើបែបនេះ គឺមិនរំខានដល់ម្ចាស់ដើមដែលជាអ្នកលក់រថយន្តបន្ត៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm