អង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា ហ្វៅ(FAO) បាននិយាយកាលពីថ្ងៃចន្ទថា ប្រជាជនប្រហែល២៥,៦លាននាក់ ឬ២២ភាគរយនៃចំនួនប្រជាជននៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) កំពុងជួបប្រទះអសន្តិសុខស្បៀង យ៉ាងធ្ងន់ធ្ងរ។

អង្គការនេះបាននិយាយថា ប្រជាជនដែលរងផលប៉ះពាល់ខ្លាំងបំផុត គឺជាប្រជាជនភៀសខ្លួន និងអ្នកវិលត្រឡប់ទៅវិញ ដែលបានមកប្រមូលផ្តុំនៅក្នុងខេត្តមួយចំនួន។ ទីភ្នាក់ងារអង្គការសហប្រជាជាតិបានព្យាករណ៍ថា អសន្តិសុខស្បៀង នឹងនៅតែស្រដៀងគ្នានេះទៅនឹងស្ថានភាពបច្ចុប្បន្ន នៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៥។

លោក Rein Paulsen ប្រធានការិយាល័យជំនួយបន្ទាន់របស់អង្គការ FAO បាននិយាយថា «ស្ថានភាពសន្តិសុខស្បៀងនៅតែមានសារៈសំខាន់សម្រាប់មនុស្សរាប់លាននាក់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។
«អំពើហឹង្សាប្រដាប់អាវុធ និងការប្រកួតប្រជែងសម្រាប់ធនធាន បានបង្កការខូចខាតយ៉ាងធំធេងដល់ជីវភាពរស់នៅ និងហេដ្ឋារចនាសម្ព័ន្ធជនបទ និងធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មកសិកម្មសំខាន់ៗ»។
យោងតាមរបាយការណ៍កាលពីពេលថ្មីៗនេះចេញផ្សាយដោយអង្គការទេសន្តប្រវេសន៍អន្តរជាតិ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រជាជនប្រហែល៧លាននាក់ នៅតែជម្លៀសខ្លួនចេញពីលំនៅឋាននៅក្នុងប្រទេស ដោយសារតែជម្លោះ និងគ្រោះមហន្តរាយ ដែលនៅតែបន្ត។