ប្រភព៖ លោក ស៊ី បានដាក់សម្ពាធលើលោក Biden ឲ្យផ្លាស់ប្ដូរភាសាលើកោះតៃវ៉ាន់

2024/10/29 10:59:37 pm        32


ប្រធានាធិបតីចិន លោក Xi Jinping (ស៊ី ជីនពីង) កាលពីឆ្នាំមុន បានស្នើសុំឲ្យប្រធានាធិបតីអាមេរិក លោក Joe Biden ផ្លាស់ប្តូរភាសាដែលសហរដ្ឋអាមេរិកប្រើនៅពេលពិភាក្សាអំពីជំហររបស់ខ្លួន ស្តីពីឯករាជ្យភាពរបស់កោះតៃវ៉ាន់។ នេះបើយោងតាមសម្ដីរបស់មន្ត្រីអាមេរិក ២រូបដែលដឹងពីការសន្ទនាលក្ខណៈឯកជននេះ។

ក្នុងអំឡុងកិច្ចប្រជុំរវាងលោក Biden និងលោក ស៊ី កាលពីខែវិច្ឆិកាឆ្នាំមុន នៅក្បែរទីក្រុង San Francisco លោក ស៊ី និងជំនួយការរបស់លោកបានស្នើឲ្យ លោក Biden និងក្រុមរបស់លោកកែតម្រូវភាសា នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់សហរដ្ឋអាមេរិក។

ប្រទេសចិនចង់ឲ្យសហរដ្ឋអាមេរិកនិយាយថា «យើងប្រឆាំងនឹងឯករាជ្យភាពរបស់កោះតៃវ៉ាន់» ជាជាងភាសាបច្ចុប្បន្នដែលថា សហរដ្ឋអាមេរិក «មិនគាំទ្រ» ឯករាជ្យ សម្រាប់កោះតៃវ៉ាន់ឡើយ។ នេះជាការលើកឡើងរបស់បុគ្គល ដែលបានសុំលាក់អត្តសញ្ញាណ នៅពេលនិយាយអំពីការផ្លាស់ប្តូរការទូតឯកជនដែលពួកគេបានចូលរួម ឬទទួលបានព័ត៌មាននេះ។

ហើយបើយោងតាមមន្ត្រីអាមេរិក ២រូប និងមនុស្សម្នាក់ទៀតដែលដឹងពីការផ្លាស់ប្តូរនេះ បានឲ្យដឹងថា ជំនួយការរបស់លោក ស៊ី បានតាមមើលម្តងហើយម្តងទៀត និងធ្វើការស្នើសុំ ក្នុងរយៈពេលជាច្រើនខែ ចាប់តាំងពីពេលនោះមក។ តែសហរដ្ឋអាមេរិកបានបដិសេធមិនផ្លាស់ប្តូរឡើយ។

សេតវិមាន បានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយជាមួយនឹងសេចក្តីថ្លែងការណ៍ ដែលនិយាយឡើងវិញនូវគោលនយបាយ ដែលថា ទីក្រុងវ៉ាស៊ីនតោនមិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ឡើយ។ សេចក្តីថ្លែងការណ៍បានរៀបរាប់ថា៖ «រដ្ឋបាល Biden-Harris មានភាពស្របគ្នាទៅនឹងគោលនយោបាយចិនតែមួយរបស់យើងជាយូរមកហើយ»។

ចំណែកក្រសួងការបរទេសចិនវិញ បានប្រាប់ថា៖ «អ្នកគួរតែដាក់សំណួរនេះទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ជំហររបស់ចិនលើបញ្ហាកោះតៃវ៉ាន់ គឺច្បាស់លាស់ និងមិនប្រែប្រួលឡើយ»។ រីឯស្ថាប័នការបរទេសរបស់កោះតៃវ៉ាន់បានបដិសេធមិនធ្វើការអត្ថាធិប្បាយអ្វីឡើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm