ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) នៅប្រទេសលីបង់ បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៤៤០.000នាក់ បានភៀសខ្លួនចេញពីប្រទេសលីបង់ ចាប់តាំងពីប្រទេសអ៊ីស្រាអ៊ែល បានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហេសបូឡា កាលពីចុងខែកញ្ញា។
យោងតាមរបាយការណ៍ពីទីភ្នាក់ងារជនភៀសខ្លួនរបស់UN (UNHCR) ចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញា មនុស្សចំនួន ៤៤០.000នាក់ បានឆ្លងពីប្រទេសលីបង់ ចូលទៅក្នុងប្រទេសស៊ីរី។
ចំណែកប្រជាជនលីបង់ជាង ២២.000នាកផ្សេងទៀត បានទៅដល់ប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីការកើនឡើងនៃអរិភាព។
កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ អ៊ីស្រាអែល បានបើកប្រតិបត្តិការ NORTHERN ARROWS ប្រឆាំងនឹងចលនាហេសបូឡា Shia ដែលមានមូលដ្ឋាននៅប្រទេសលីបង់ ដោយបានធ្វើការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ទៅលើគោលដៅយោធារបស់ខ្លួន។ កងទ័ពអ៊ីស្រាអែល បានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការជើងគោក នៅតំបន់ព្រំដែននៃប្រទេសលីបង់ភាគខាងត្បូង នៅព្រឹកថ្ងៃទី ០១ ខែតុលានេះ។