ផ្ទុះកាំជ្រួចនៅវិហារ របួសជាង ១៥០នាក់ ក្នុងប្រទេសឥណ្ឌា

2024/10/29 11:15:29 pm        39

នគរបាលឥណ្ឌាបានឃុំខ្លួនមនុស្ស ២នាក់ នៅថ្ងៃអង្គារ (ទី២៩ ខែតុលា) នេះ បន្ទាប់ពីមានការដុតកាំជ្រួច នៅវិហារមួយ បានបង្កជាផ្ទុះឆេះដ៏ធ្ងន់ធ្ងរ ដែលបណ្តាលឲ្យមនុស្សជិត ១០០នាក់ ចូលមន្ទីរពេទ្យ ហើយ ៨នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

សារព័ត៌មានឥណ្ឌា បានរាយការណ៍ថា មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នា ជុំវិញវិហារសាសនាហិណ្ឌូ ក្នុងទីក្រុង Nileshwaram នៅភាគខាងត្បូងរដ្ឋ Kerala កាលពីល្ងាចថ្ងៃចន្ទ (ទី២៨ ខែតុលា) ដើម្បីមើលកាំជ្រួច។ បន្ទាប់មក ពីខាងក្នុងអគារមួយ សំឡេងផ្ទុះរប៉េះរប៉ោះអាចត្រូវបានគេឮ មុនពេលដែលសំណុំនៃអណ្ដាតភ្លើងដ៏ធំមួយ បានផ្ទុះហោះឡើងបាញ់ទៅលើមេឃ។

ស្នងការនគរបាល ក្នុងតំបន់ លោកស្រី Shilpa Dyavaiah បានប្រាប់សារព័ត៌មាន AFP ថា៖ «មនុស្សប្រហែល ៨នាក់ គឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយប្រមាណជា ១៥៤នាក់ ត្រូវបានរាយការណ៍ថា បានរងរបួស ដោយក្នុងចំណោមនោះ ៩៧នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ»។ អមដោយការបន្ថែមថា ហេតុការណ៍នោះបណ្ដាលមកពីការដុតផាវនៅកៀកនឹងកន្លែងទុកឧបករណ៍មានសារធាតុរំសេវទាំងនោះ អ្នកស្រី Dyavaiah បានប្រាប់ថា៖ «ពួកគេបានដុតផាវនៅជិតកន្លែងដែលពួកគេបានទុកគ្រឿងផ្ទុះកម្សាន្តទាំងនោះ»។

សារព័ត៌មានឥណ្ឌារាយការណ៍ដោយដកស្រង់សម្តីមន្ត្រី ដែលបាននិយាយថា អគ្គិភ័យបណ្តាលឲ្យរលាកមុខ និងដៃរបស់អ្នក ដែលស្ថិតនៅក្នុងចំណោមមនុស្សដ៏ណែនណាន់តាន់តាប់។ មន្ត្រីរដ្ឋបាលមូលដ្ឋាន លោក K. Inbasekhar បាននិយាយថា គ្មានការអនុញ្ញាតណាមួយឲ្យមានកម្មវិធីដុតកាំជ្រួចនេះនោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm