អ្នកស្រុករស់នៅក្នុងទីក្រុងបេរូត ប្រទេសលីបង់ បានបង្ហាញប្រតិកម្មយ៉ាងខ្លាំងចំពោះការវាយប្រហារទាំងយប់របស់អ៊ីស្រាអែលលើជ្រលងភ្នំ Bekaaដោយបានសម្លាប់មនុស្សយ៉ាងហោច ៦០នាក់ ។
លោក Mohamed Shawish គឺជាបុរសជនជាតិស៊ីរីរស់នៅក្នុងប្រទេសលីបង់អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ និយាយថា គ្មាននរណាម្នាក់អាចទទួលយកបានឡើងចំពោះអ្វីកើតឡើងកាលពីថ្ងៃម្សិលមិញនៅជ្រលងភ្នំ Bekaa ។
ការព្រមានឲ្យជម្លៀសខ្លួនរបស់អ៊ីស្រាអែល បានធ្វើឲ្យទីក្រុងជាច្រើននៅភាគខាងត្បូងប្រទេសលីបង់ក្លាយជាទីក្រុងខ្មោច រួមទាំងទីក្រុង Tyre ហើយយុទ្ធនាការទម្លាក់គ្រាប់បែករបស់ពួកគេនេះដែរ បានធ្វើឲ្យទីក្រុងជាច្រើន ក្លាយជាគំនរបាក់បែក ។
ក្រសួងសុខាភិបាលលីបង់ និយាយថា ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលនៅព្រឹកថ្ងៃចន្ទ លើសង្កាត់មួយកន្លែងស្ថិតនៅទីក្រុងកំពង់ផែភាគខាងត្បូង Tyre បានសម្លាប់មនុស្ស ៧នាក់ ។
ក្រុមអាជ្ញាធរសុខភាពលីបង់ និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ២.៧១០នាក់ និងមនុស្ស ១២.៥៩២នាក់ផ្សេងទៀត បានរងរបួស ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ៕