ឯកឧត្តម វង សូត ធ្វើមាតុភូមិនិវត្តពីការចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន នៅខេត្តហ្វូជាន

2024/10/30 12:35:02 am        147

ភ្នំពេញ ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញ ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញប្រកបដោយសុខសុវត្ថិភាព និងជោគជ័យ ក្នុងបេសកកម្មចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន នៅខេត្តហ្វូជាន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤មក។ 

ក្នុងអំឡុងពេលនៃបេសកកម្មការងាររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វង សូត មិនត្រឹមតែបានចូលរួមពិធីបើកសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិនប៉ុណ្ណោះទេ គឺថែមបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋ នៃខេត្តហ្វូជាន និងបានធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងវប្បធម៌សំខាន់ៗមួយចំនួនក្នុងខេត្តហ្វូជានផងដែរ។ 

ថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន ក្រោមប្រធានបទ “ការយល់ដឹងអំពីអរិយធម៌ចិន និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក” ឯកឧត្តម វង សូត បានផ្តល់នូវអនុសាសន៍ចំនួន៥ចំនុច ដើម្បីឈានទៅសម្រចបានទំនើបភាវូបនីយកម្មពិភពលោក និងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ក្នុងនោះមានដូចជា ការជំរុញកិច្ចសហប្រតិបត្តិការរវាងអ្នកស្រាវជា្រវ ដើម្បីចែករំលែកពុទ្ធិ, ការជំរុញការផ្លាស់ប្តូរវប្បធម៌ និងគោរពគោលការណ៍សន្តិសហវិជ្ជមាន, ការគាំទ្រគំនិតផ្តួចផ្តើមអភិវិឌ្ឍន៍ប្រកបដោយចីរភាពនានា, ការលើកកម្ពស់នវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច ដោយសិក្សាពីគំរូជោគជ័យរបស់ប្រទេសចិន, និងការរួមដៃគ្នាកសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិ។ 

ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនេះ ឯកឧត្តម វង សូត ក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចូ ជូអ៊ី (Zhou Zuyi) លេខាធិការបក្សកុម្មុយនិស្តចិនខេត្តហ្វូជាន និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនខេត្តហ្វូជាន ឯកឧត្តម ជី ពីស៊ាន (Ji Bingxuan) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃសភាប្រជាជនចិនអាណត្តិទី១៣ និងជាប្រធានសមាគមចិនសម្រាប់ការយល់ដឹងអន្តរជាតិ ឯកឧត្តម លីវ ជានឆាវ (Liu Jianchao) រដ្ឋមន្រ្តីក្រសួងទំនងទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងឯកឧត្តម យ៉ាង គួហាវ (Yang Guohao) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជននៃក្រុងស៊ីមិន (Xiamen)។ ឯកឧត្តម វង សូត បានស្នើដល់ភាគីចិន ជួយជំរុញអ្នកទេសចរ និងអ្នកវិនិយោគខេត្តហ្វូជាន ទៅទស្សនានិងបណ្តាក់ទុនរកស៊ីនៅកម្ពុជាបន្ថែមទៀត ។ 

ជាការឆ្លើយតប ភាគីចិនបានឯកភាពក្នុងការជួយលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេសជួយជំរុញអ្នកទេសចរ ព្រមទាំងអ្នកវិនិយោគចិនខេត្តហ្វូជាន ឱ្យទៅកម្ពុជាបានកាន់តែច្រើនថែមទៀត។ 

គណៈប្រតិភូរដ្ឋសភាកម្ពុជា ក៏បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងវប្បធម៌សំខាន់ៗមួយចំនួនក្នុងខេត្តហ្វូជានផងដែរ ដើម្បីស្វែងយល់អំពីសាវតារ និងការរៀបចំអភិវឌ្ឍន៍តំបន់ទាំងនេះ ក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ មានដូចជា សហគមន៍អភិវឌ្ឍន៍ Cangxia, តំបន់ស្ថាបត្យកម្ម និងសំណង់បុរាណ Three lanes and Seven Alleys, តំបន់ភ្នំ Wuyi, សិប្បកម្មផលិតតែបែបប្រពៃណីចិន, និងកំពង់ផែអន្តរជាតិវៃឆ្លាតក្រុង Xiamen ។ តំបន់ទាំងអស់នេះ ត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃអង្គការយូណេស្កូផងដែរ ៕

អត្ថបទ ៖ បាន សុខរិទ្ធ



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm