បន្ទាប់ពីអ៊ីរ៉ង់ បានប្រាប់ថា ខ្លួននឹងឆ្លើយតបទៅនឹងការវាយប្រហារ កាលពីថ្ងៃទី២៦ ខែតុលារបស់អ៊ីស្រាអែលទៅលើប្រព័ន្ធមីស៊ីល និងការពារដែនអាកាសរបស់ខ្លួន ឲ្យស័ក្ដិសមទៅតាមទិដ្ឋភាបនោះ រដ្ឋាភិបាលអ៊ីស្រាអែលបានផ្លាស់ប្តូរការប្រជុំជាប្រចាំរបស់ខ្លួនទៅកាន់លេណដ្ឋានសម្ងាត់ ដែលមិនត្រូវបានបង្ហាញឲ្យឃើញ។
មន្ត្រីអ៊ីស្រាអែលបាននិយាយថា ដោយសារហេតុផលសន្តិសុខ គណៈរដ្ឋមន្ត្រីនឹងមិនជួបប្រជុំគ្នាឡើយ នៅកន្លែងប្រចាំថ្ងៃរបស់ខ្លួន នៅឯការិយាល័យរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ក្នុងទីក្រុង Jerusalem ឬនៅក្នុងផ្នែកសុវត្ថិភាពដែលត្រូវបានប្រើប្រាស់ម្តងម្កាលរបស់ក្រសួងការពារជាតិ នៅទីក្រុង Tel Aviv។ ទីតាំងជាក់ស្តែងកំពុងត្រូវបានលាក់ទុកជាការសម្ងាត់។
គួរបញ្ជាក់ថា អ៊ីរ៉ង់បានព្រលយពាក្យសម្ដីថា ខ្លួននឹងឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល លើប្រព័ន្ធមីស៊ីល និងការពារដែនអាកាស ឲ្យស័ក្ដិសមទៅតាមអ្វីគូអរិធ្វើមកលើខ្លួន ដោយមិនមានផ្ដល់ភាពជាក់លាក់អ្វីបន្ថែមឡើយ។
សូមបញ្ជាក់បន្ថែមថា ការវាយប្រហាររបស់អ៊ីស្រាអែល គឺជាការសងសឹកផ្ទាល់ខ្លួន ចំពោះការបាញ់មីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ចំនួន ២០០គ្រាប់ នៅដើមខែនេះ ដែលជាការបាញ់ស្រោចដោយផ្ទាល់ជាលើកទី២ របស់សាធារណរដ្ឋអ៊ិស្លាម បន្ទាប់ពីបានបាញ់សន្ធាប់លើកដំបូអ នៅក្នុងខែមេសា។ ការវាយប្រហារគ្នាទៅវិញទៅមក បានកើតឡើងចំពេលមានការប្រយុទ្ធគ្នាដែលកំពុងបន្តមាន រវាងអ៊ីស្រាអែល និងក្រុមជីវពលដគាំទ្រដោយអ៊ីស្រាអ៊ែល ដោយក្រុមសំខាន់ជាងគេ គឺក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា និងក្រុមហេសបូឡានៅលីបង់។ ជម្លោះនេះបាននាំឲ្យមនុស្សជាច្រើនភ័យខ្លាចថា វានឹងវិវត្តទៅជាសង្គ្រាមក្នុងតំបន់៕


