នគរបាលអ៊ីស្រាអែល បានចាប់ខ្លួនបាតុករ ៩នាក់ ដែលនាំគ្នាបិទផ្លូវនៅជិតគេហដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ស្ថិតក្នុងទីក្រុងហ្សេរុយសាឡឹម អំឡុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល និងអំពាវនាវឲ្យមានការដោះលែងចំណាប់ថ្នូរដែលត្រូវបានចាប់យកទៅដោយក្រុមហាម៉ាស់ ។
មនុស្សរាប់ពាន់នាក់ បានជួបជុំគ្នាកាលពីល្ងាចថ្ងៃចន្ទនៅក្រៅសភាអ៊ីស្រាអែល ដើម្បីតវ៉ាអំឡុងអង្គប្រជុំបើកអាសនៈរដូវរងារបស់សភាអ៊ីស្រាអែល ។
ក្រោយមក បាតុករមួយចំនួន បានដង្ហែរក្បួនទៅកាន់គេហដ្ឋានរបស់លោក Netanyahu ជាទីដែលពួកគេអង្គុយលើដី និងស្រែកពាក្យស្លោករហូតដល់នគរបាលប្រើកម្លាំងនាំយកពួកគេចេញ ។
ហេតុផលសម្រាប់កំហឹងសាធារណជនប្រឆាំងនឹងរដ្ឋាភិបាលនៅអ៊ីស្រាអែល ខុសប្លែកពីការកាត់ទោសអំពើពុករលួយរបស់លោក Netanyahu តាមរយៈការជំរុញរបស់រដ្ឋាភិបាលលោកឲ្យមានកំណែទម្រង់ប្រព័ន្ធតុលាការ និងការគ្រប់គ្រងសង្រ្គាម រហូតដល់អ្វីដែលពួកគេយល់ឃើញថាជាការបដិសេធន៍របស់លោក Netanyahu ពុំឈានដល់កិច្ចព្រមព្រៀងសម្រាប់ការដោះលែងចំណាប់ថ្នូរ ១០១នៅបង្ខាំងទុកដោយក្រុមហាម៉ាស់ ៕

