សមត្ថកិច្ចទប់ស្កាត់ពលរដ្ឋខ្មែរជិត២០០នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ ខណៈមេខ្យល់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់

2021/10/14 10:06:44 pm        644

បាត់ដំបង ៖ កម្លាំងសមត្ថកិច្ចការពារព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង បានធ្វើការទប់ស្កាត់ពលរដ្ឋខ្មែរជិត២០០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថៃ ខណៈមេខ្យល់ត្រូវបានកំណត់មុខសញ្ញា ឃាត់ខ្លួនបានជាបន្តបន្ទាប់ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ផងដែរ។

លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានថ្លែងឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃ កងកម្លាំងវរៈនគរបាលការពារព្រំដែនគោកលេខ៨១៩ បានធ្វើការឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន១៨៨នាក់ ដែលត្រូវបានមេខ្យល់រៀបចំនាំចេញឆ្លងដែនទៅប្រទេសថៃដោយច្បាប់។

ជាក់ស្ដែង​កាល​ពីពេលថ្មីៗនេះ កម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ ៨១៩ សហការជាមួយ​កង​កម្លាំងកងពលពលតូចថ្មើជើងលេខ៥៣ និងកម្លាំងនគរបាល​នៃអធិការដ្ឋាន​​នគរបាល​ស្រុកកំរៀង បានស្ទាក់និងឃាត់ខ្លួនពលរដ្ឋខ្មែរជិត២០០នាក់ មានទាំងមនុស្សចាស់ ប្រុស ស្រី និងក្មេង​តូចៗ​ដែលត្រូវបានមេខ្យល់បម្រុងលួចនាំឆ្លងដែនទៅប្រទេសថៃ ហើយពួកគេភាគច្រើន​ជា​ប្រជាពលរដ្ឋដែលមកពីបណ្តាខេត្តតាកែវ និងខេត្តព្រៃវែង ក្នុងគោលបំណងលួចឆ្លងដែន ដើម្បី​ស្វែង​រកការងារធ្វើទាំងមិនបានគិតពីស្ថានភាពប្រទេសជិតខាងកំពុងមានវិបត្តិកូវីដ១៩។

លោក បានបន្ថែមថា បន្ទាប់ពីទប់ស្កាត់ការលួចឆ្លងដែនរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា កម្លាំង​សមត្ថកិច្ចក៏បានបន្តស៊ើបអង្កេត ស្វែងរក និងឃាត់ខ្លួនមេខ្យល់ ម្ចាស់សំណាក់ និងអ្នកផ្ដល់​ទីតាំងឲ្យពលរដ្ឋស្នាក់នៅមុនលួចឆ្លងដែន ដើម្បីកសាងសំណុំរឿងបញ្ជូន​ទៅកាន់តុលាការចាត់​ការ​តាមនីតិវិធីច្បាប់។

ចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកម្លាំងសមត្ថកិច្ចការពារព្រំដែនបានឃាត់ខ្លួននោះ បន្ទាប់​ពីសួរនាំ អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលួចឆ្លងដែនខុសច្បាប់ ពួកគេត្រូវបានអនុញ្ញាត​ឲ្យវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញរៀងៗខ្លួនអស់ហើយ។ ដើម្បីចូលរួមទប់ស្កាត់​ការ​រីករាល​ដាលឆ្លងជំងឺកូវីដ១៩ ជាពិសេសប្រភេទដែលតា(Delta)នៅកម្ពុជា កងកម្លាំងចម្រុះការពារព្រំដែន​ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង បានធ្វើការ​ទំនាក់ទំនង និងសហការយ៉ាងជិតស្និទជាមួយភាគីថៃ ដើម្បីទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋខ្មែរលបលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃដោយមិនស្របច្បាប់៕


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm