ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង និយាយនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានយល់ព្រមពិគ្រោះយោបល់យុទ្ធសាស្រ្ត ដើម្បីឆ្លើយតបរួមគ្នាចំពោះកិច្ចសហប្រតិបត្តិការយោធាខុសច្បាប់រវាងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង រួមទាំងការដាក់ពង្រាយទាហានកូរ៉េខាងជើង ។
ការិយាល័យលោក Yoon និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Yoon និងលោក Zelenskiy មានកិច្ចសន្ទនាតាមទូរស័ព្ទនាថ្ងៃអង្គារនេះ និងបានថ្កោលទោសការបញ្ជូនអាវុធរបស់កូរ៉េខាងជើង និងការដាក់ពង្រាយទាហាន នៅក្នុងភាសាខ្លាំងបំផុតរបស់ពួកគេ ។
កាលពីថ្ងៃចន្ទ មន្ទីរបច្ចកោណ បានប៉ាន់ប្រមាណថា ទាហានកូរ៉េខាងជើងប្រហែល ១ម៉ឺននាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់ភាគខាងកើតរុស្ស៊ី សម្រាប់ការហ្វឹកហាត់ ពោលគឺកើនឡើងពីចំនួន ៣ពាន់នាក់កាលពីថ្ងៃពុធសប្តាហ៍មុន ។
ប្រធានាធិបតីរុស្ស៊ីលោក Wladimir Putin និយាយថា វាគឺជាធុរកិច្ចរបស់រុស្ស៊ី ក្នុងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូដែលលោកបានចុះហត្ថលេខាជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un កាលពីខែមិថុនា ដែលប្រទេសទាំង ២ យល់ព្រមជួយគ្នាទៅវិញទៅមក បើសិនជាភាគីណាមួយក្នុងចំណោមពួកគេ រងការវាយប្រហារ ៕

