ព្យុះទឹកកក បានវាយប្រហារតំបន់ភាគខាងត្បូងប្រទេសអេស្ប៉ាញ ដោយបង្កឲ្យមានទឹកជំនន់ និងធ្វើឲ្យបែកកញ្ចក់រថយន្ត និងបង្អួចអគារ ។
កញ្ចក់រថយន្តជាច្រើនគ្រឿង បានបែក ក្រោយព្យុះភ្លាមៗបោកបក់ជាមួយដុំទឹកកកប៉ុនគ្រាប់បាល់វាយកូនហ្គោល ដោយវាបានវាយប្រហារទីក្រុង El Ejido ស្ថិតនៅក្នុងតំបន់ Andalusia ។
រថយន្តត្រូវបានគេមើលឃើញបើកឆ្លងកាត់ផ្លូវជន់លិច ពេលដែលវារងការវាយប្រហារខ្លាំងពីព្យុះទឹកកក ។
ទីភ្នាក់ងារឧតុនិយមអេស្ប៉ាញ បានប្រកាសអាសន្នភ្លៀងធ្លាក់សម្រាប់តំបន់មួយចំនួននៅ Andalusia ហើយទីក្រុង Valencia ស្ថិតក្នុងការប្រកាសអាសន្នកម្រិតពណ៌ក្រហមសម្រាប់ភ្លៀងធ្លាក់ខ្លាំង ៕

