ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក ច្រានចោល «កិច្ចខិតខំប្រឹងប្រែងណាមួយរបស់អ៊ីស្រាអែលក្នុងការធ្វើឲ្យពលរដ្ឋប៉ាឡេស្ទីនស្រេកឃ្លាននៅក្រុងJabalia ឬនៅកន្លែងផ្សេងទៀត ក្នុងតំបន់ហ្កាហ្សា។

លោកស្រី បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា «ពាក្យសម្តីរបស់អ៊ីស្រាអែល ត្រូវតែធ្វើឲ្យត្រូវគ្នាជាមួយសកម្មភាពនៅក្នុងតំបន់នោះ។ នៅពេលនេះ វាមិនទាន់កើតឡើងទេ ប៉ុន្តែ វានឹងត្រូវផ្លាស់ប្តូរភ្លាមៗ។

សហរដ្ឋអាមេរិក បានប្រាប់អ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងលិខិតមួយច្បាប់កាលពីថ្ងៃទី ១៣ ខែតុលា ថា អ៊ីស្រាអែលត្រូវតែមានចំណាត់ការក្នុងរយៈពេល៣០ថ្ងៃ ដើម្បីធ្វើឲ្យប្រសើឡើងស្ថានភាពមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា បើពុំដូច្នេះទេ ត្រូវប្រឈមមុខការរឹតត្បឹតដ៏ខ្លាំងក្លាលើជំនួយយោធារបស់សហរដ្ឋអាមេរិក។
អ៊ីស្រាអែល បានចាប់ផ្តើមការវាយលុកដោយយោធាយ៉ាងខ្លាំង នៅភាគខាងជើងតំបន់ហ្កាហ្សា កាលពីដើមខែនេះ។
លោកស្រី Thomas-Greenfield បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងឃ្លាំមើលដើម្បីធានាបានថាសកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បង្ហាញថាអ៊ីស្រាអែល ពុំមាន «គោលនយោបាយធ្វើឲ្យមានភាពអត់ឃ្លាន» នៅភាគខាងជើង នោះទេ។